khmer diplom

0.0(0)
Studied by 0 people
call kaiCall Kai
Locked
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/15

encourage image

There's no tags or description

Looks like no tags are added yet.

Last updated 3:12 PM on 7/5/26
Name
Mastery
Learn
Test
Matching
Spaced
Call with Kai
Chat

No analytics yet

Send a link to your students to track their progress

16 Terms

1
New cards

 ដូចម្តេចដែលហៅថានាម? តើនាមចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

នាម គឺជាពាក្យ ឬសម្តីដែលសម្តែងឲ្យឈ្មោះសម្គាល់មានដូចជា ភាវៈមានជីវិត (មនុស្ស សត្វ រុក្ខជាតិ) វត្ថុ ទីកន្លែង និងធម្មជាតិ។

នាមចែកចេញជា ៨ ប្រភេទ គឺ៖

- នាមសាធារណ៍ - នាមជីវចល - នាមរូបី - នាមការណ៍

- នាមអសាធារណ៍ - នាមអជីវចល - នាមអរូបី - នាមការក៍។

2
New cards

2. ដូចម្តេចដែលហៅថានាមការក៍?

នាមការក៍ ជានាមសម្តែងអ្នកធ្វើអំពើ ឬអ្នកមានសភាពលក្ខណៈបែបណាមួយ។ មានកំណើតមកពីកិរិយា គុណនាម និងនាម។

ឧទាហរណ៍៖ 

កិរិយា៖ អ្នកលក់ អ្នកទិញ អ្នកផឹក អ្នកលេង។

គុណនាម៖ អ្នកតូច អ្នកខ្សោយ អ្នកខ្លាំង អ្នកយឺត។

នាម៖ អ្នកស្រែ អ្នកមាន អ្នកក្រុង អ្នកចម្ការ។

3
New cards

3. ដូចម្តេចដែលហៅថានាមជីវចល? ចូររកឧទាហរណ៍នាមជីវចលឲ្យបានដប់ពាក្យ។

នាមជីវចល គឺជានាមទាំងឡាយណា ដែលបង្ហាញពីភាវៈមានជីវិត និងមានសកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ 

ឧទាហរណ៍៖ ប្រជាជន គ្រូ សិស្ស កុមារ មន្ត្រី សត្វគោ ក្របី ឆ្កែ ឆ្មារ ពស់។ 

4
New cards

4. តើអ្វីទៅជានាមអជីវចល? ចូររកឧទាហរណ៍នាមអជីវចលឲ្យបានដប់ពាក្យ។

នាមអជីវចល គឺជានាមទាំងឡាយណាដែលបង្ហាញពីភាវៈគ្មាន ឬមានជីវិតដែរ តែពុំមានសកម្មភាពក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍៖ ទឹក ឈើ តុ កោអី សៀវភៅ ប៊ិក ខ្មៅដី ចាន ស្លាបព្រាបាយ ទ្វា។

5
New cards

5.ដូចម្តេចដែលហៅថា​នាមរូបី? ចូររកនាមរូបីឲ្យបានប្រាំពាក្យ។

នាមរូបី គឺជានាមបង្ហាញពីមនុស្ស សត្វ រុក្ខជាតិ ឬវត្ថុ ដែលយើងដឹងដោយវិញ្ញាណ។ ឧទាហរណ៍៖ សិស្ស កុមារ គោ ក្របី តុ កៅអី។

6
New cards

6. ដូចម្តេចដែលហៅថានាមអរូបី? ចូររកនាមរូបីឲ្យបានប្រាំពាក្យ។

នាមអរូបី គឺនាមបង្ហាញពីគុណភាព ឬលក្ខណៈរបស់មនុស្ស សត្វ ឬ វត្ថុ។ ឧទាហរណ៍៖ សេចក្តីរីករាយ សេចក្តីសង្ឃឹម ភាពរីករាយ ភាពជោគជ័យ ភាពឈ្លាសវៃ។

7
New cards

7. ថ្នាក់ពាក្យក្នុងភាសាខ្មែរមាន ៨ ប្រភេទ៖

នាម គុណនាម កិរិយា គុណកិរិយា(កិរិយាវិសេស) សព្វនាម ឈ្នាប់ ចំណងថ្នាក់ ឧទានសព្ទ។

8
New cards

8. សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទ ដូចជា៖

សិល្បៈសំណង់ស្ថាបត្យកម្ម សិល្បៈចម្លាក់ សិល្បៈគំនូរ សិល្បៈតន្រ្តី សិល្បៈល្ខោននិងរបាំ សិល្បៈភាពយន្ត អក្សរសិល្ប៍។

9
New cards

9. ដូចម្តេចដែលហៅថាបម្រៀបន័យ ឬមេតាផរ? ចូរផ្តល់ឧទាហរណ៍ឲ្យបានប្រាំពាក្យ។

មេតាផរ គឺជាទំហៀបដោយគ្មានប្រើសំនួនប្រៀបធៀបដូចជា ហាក់បីដូចជា ដូចនឹង។ ឧទាហរណ៍៖ ជើងភ្នំ ចង្កេះភ្នំ ស្ទឹងឈាម ភ្នំឆ្អឹង សមុទ្រទឹកភ្នែក កម្រាលព្រំពណ៌បៃតងខ្ចី មេឃស្រកានាគ។

10
New cards

10. លក្ខណៈសម្គាល់សំណេរពាក្យកម្ចីពីបាលីសំស្រ្កឹតមានដូចជា៖

- មិនប្រើបន្តក់ (់) ឧទា៖ ជន កល ផល កុហក មង្គល។

- មិនប្រើលេខទោ (ៗ) ឧទា៖ នានា។

- ប្រើទណ្ឌឃាត (៍) ឧទា៖ ប្រយោជន៍ ទូរទស្សន៍ ឧទាហរណ៍ ទេសចរណ៍ ប្រសាសន៍។

- ប្រើសញ្ញាផាត់លើ (័) ឧទា៖ ជ័យ វ័យ ភ័យ អត្ថន័យ វិស័យ សម្ព័ន្ធ ការិយាល័យ។

- ប្រើរបា (៌) ឧទា៖ ពណ៌ ធម៌ សួ បូព៌ា។

- ប្រើព្យញ្ជនៈប្រកប (គជកខដឌណ…) ឧទា៖ ប្រភព នាយក ពិសាខ មុជ ប្រមាថ។ ប្រាកដ គ្រុឌ ប្រាណ គុណ។

- ប្រើស្រៈ (ិ) លើព្យញ្ជនៈ ឧទា៖ ជាតិ ភូមិ វិបត្តិ សមាជិក គតិ កុដិ។

- ប្រើជើងព្យញ្ជនៈពីក្រោមតួប្រកប ឧទា៖ បិណ្ឌ បុណ្យ ខេត្ត ចិត្ត។

- ប្រើយុគលពិន្ទុ (ៈ) ឧទា៖ អវយវៈ សិល្បៈ ស្រៈ វីរៈ។

- សំណូរខុសពីសំណេរ ឧទា៖ មិគសិរ ចិត្ត បិតា ខេត្ត កេណ្ឌ។

11
New cards

11. ដូចម្តេចដែលហៅថាគុណនាម?

គុណនាម គឺជាពាក្យសម្តែងបញ្ជាក់លក្ខណៈរបស់នាម មានកំណើតមកពីនាម កិរិយា គុណនាម។ ឧទាហរណ៍៖ ស ខ្មៅ ខ្ពស់ ទាប។

12
New cards

12. ដូចម្តេចដែលហៅថាពាក្យបន្ថែមដើម? 

ពាក្យបន្ថែមដើម ជាពាក្យសម្រាប់បន្ថែមមកខាងដើមនៃពាក្យឬស។

ឧទាហរណ៍៖

ការ៖ ការពិនិត្យ ការអនុវត្ត ការអភិវឌ្ឍ ការការពារ។

ជន៖ ជនបរទេស ជនជាតិ ជនភៀសសឹក។

សេចក្តី៖ សេចក្តីព្យាយាម សេចក្តីសុខ សេចក្តីចម្រើន។

ភាព៖ ភាពជរា ភាពលំបាក ភាពសមរម្យ។

13
New cards

13.ពាក្យក្លាយជាអ្វី?

ពាក្យក្លាយ ជាពាក្យបង្កើតចេញពីពាក្យឫស ដោយប្រើផ្នត់(បទ) (ផ្នត់ដើម ឬផ្នត់ជែក) ផ្សំជាមួយពាក្យឫស។

14
New cards

14.ដូចម្ដេចដែលហៅថាពាក្យផ្សំ? តើគេអាចបង្កើតពាក្យផ្សំតាមវិធីប៉ុន្មានយ៉ាង? អ្វីខ្លះ? 

ពាក្យផ្សំ គឺជាពាក្យដែលកើតឡើងដោយការយកពាក្យពីរ ឬច្រើនមកដាក់ឲ្យនៅជាប់ក្បែរគ្នា ហើយពាក្យនោះមានន័យផ្សេងពី

ពាក្យ​ឫសដើម និងពាក្យបន្ថែមដើម ឬបន្ថែមចុង។ គេអាចបង្កើតពាក្យផ្សំតាមវីធី ២ ប្រភេទគឺ ពាក្សផ្សំទី១ និង ពាក្យផ្សំទី២។

ពាក្យផ្សំតាមបែបទី២៖ 

នាម + នាម → ជើងគោ ជើងភ្នំ

គុណនាម + នាម → ក្តៅចិត្ត សប្បាយចិត្ត

កិរិយា​ + នាម → ទាញព្រ័ត្រ លេងល្បែង អារឈើ

នាម + នាម + នាម → អង្ករផ្កាខ្ញី មន្ត្រីរាជការ

15
New cards

15.ដូចម្ដេចដែលហៅថាល្បះផ្សំ?

ល្បះផ្សំ គឺជាល្បះដែលកើតឡើងពីការពង្រីកល្បះទោល ដែលមានធាតុសំណង់ណាមួយនៃល្បះជាឃ្លា ឬជាល្បះសម្រាប់

ពង្រីកល្បះដើម។

16
New cards

16. ដូចម្ដេចដែលហៅថាពាក្យបន្ថែមចុង? ចូររកពាក្យបន្ថែមចុងដែលផ្ដើមឡើងដោយពាក្យ “ភាព កិច្ច វិទូ” ។

ពាក្យបន្ថែមចុង គឺជាពាក្យបន្ថែមខាងចុងពាក្យឬស។

ភាព៖ មិត្តភាព ស្ថានភាព​ គុណភាព ជីវភាព សភាព…។

កិច្ច៖ កាតព្វកិច្ច ភារកិច្ច ករណីយកិច្ច បដិសណ្ឋានកិច្ច អធិការកិច្ច…។

វិទូ៖ ទស្សនវិទូ គណិតវិទូ រូបវិទូ ប្រវត្តិវិទូ ភាសាវិទូ…។