ERA past exam 9th generation

0.0(0)
Studied by 0 people
call kaiCall Kai
Locked
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/99

encourage image

There's no tags or description

Looks like no tags are added yet.

Last updated 7:47 AM on 8/21/26
Name
Mastery
Learn
Test
Matching
Spaced
Call with Kai
Chat

No analytics yet

Send a link to your students to track their progress

100 Terms

1
New cards

ជំរឿនជាសមត្ថកិច្ចរបស់ស្ថាប័នណា

ក្រសួងផែនការ

2
New cards

មន្ត្រីរាជការគិតពី

ប្រយោជន៍សាធារណៈ

3
New cards

សមាជិកតំណាងរាស្ត្រត្រូវបានបោះឆ្នោតដោយ

ប្រជាពលរដ្ឋ

4
New cards

អង្គការយូនីស្កូបានសម្រេចដាក់ “ល្ខោនខោល” ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨

5
New cards

តើប្រព័ន្ធច្បាប់នៅប្រទេសកម្ពុជាត្រូវបំផ្លាញចោលទាំងស្រុងនៅឆ្នាំណា?

១៩៧៥-១៩៧៩

6
New cards

គុណធម៌ទាំង៤ ខាងក្រោមនេះតើគុណធម៌ណាមួយសំខាន់ជាងគេ?

យុត្តិធម៌

7
New cards

តើផ្កាអ្វីតំណាងឱ្យប្រទេសកម្ពុជា?

ផ្ការំដួល

8
New cards

បដិវត្តន៍ឧស្សាហកម្មទី៤

ការប្រើបច្ចេកវិទ្យាសម័យទំនើប

9
New cards

ដោយមានបញ្ហាប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩នៅពេលអនាគតដ៏ខ្លីខាងមុខនេះបច្ចេកវិទ្យា

ជំនួសការងារអ្វីៗគ្រប់យ៉ាង

10
New cards

ចិត្តលម្អៀងព្រោះស្រលាញ់ជាផ្នែកណាមួយនៃធម៌

អគតិធម៌

11
New cards

តើស្ថាប័នមួយណាដែលមានតួនាទីក្នុងការចរចារធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងសហប្រតិបត្តិការសេដ្ឋកិច្ច

រដ្ឋាភិបាល

12
New cards

សត្វដែលតំណាងឱ្យប្រទេសកម្ពុជា

សត្វគោព្រៃ

13
New cards

មន្ត្រីរាជការស៊ីវិល

អនុវត្តគោលនយោបាយសាធារណៈ

14
New cards

របៀបសំពះរបស់ខ្មែរមានប៉ុន្មានប្រភេទ?

៥ ប្រភេទ

15
New cards

តើពណ៌ស៊ីលៀបគេប្រើនៅថ្ងៃណា?

ថ្ងៃពុធ

16
New cards

ពុទ្ធសករាជកំណត់នៅពេលណា?

ថ្ងៃព្រះពុទ្ធចូលបរិនិព្វាន

17
New cards

តើប្រាសាទសំបូរព្រៃគុកកសាងដោយស្ដេចអង្គណា?

ព្រះបាទឥសាន្តវរ្ម័ន

18
New cards

ដូចម្តេចដែលហៅថាសង្គមធម៌?

ការរបៀបចំសង្គមឱ្យរស់នៅបានស្រួលមានសំភារគ្រប់គ្រាន់

19
New cards

ដូចម្តេចដែលហៅថា វប្បធម៌?

ការផ្សាំបណ្តុះប្រាជ្ញាស្មារតីឱ្យលូតលាស់តាមបែបវិទ្យាសាស្ត

20
New cards

ដូចម្តេចបានប្អូនៗប្រឡងចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល

កសាងសមត្ថភាពជាមន្ត្រីល្អដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ

21
New cards

ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យ

ការខាតបង់គ្រប់វិស័យ

22
New cards

ចំណាកស្រុកផ្តល់ផលវិជ្ជមាន

កំណើនចំណូលបុគ្គល

23
New cards

ប្រាសាទព្រះវិហារចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណា?

៧ កក្កដា ២០០៨

24
New cards

គេនិយាយថាក្នុងដំណាក់កាលប្រែប្រួលរបស់ពិភពលោកដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ភាគច្រើនបានផ្តល់អាទិភាពលើវិស័យ

បច្ចេកវិទ្យា ព័ត៌មានវិទ្យា

25
New cards

ការទប់ស្កាត់កុំអោយរាលដាលជំងឺកូវីដ-១៩ ត្រូវ៖

លាងដៃ ពាក់មាស់ រក្សាគម្លាតសុវត្ថិភាព

26
New cards

របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ជារបបដែល

ព្រះមហាក្សត្រ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ

27
New cards

អាណត្តិរបស់រដ្ឋាភិបាលត្រូវបានបញ្ចប់ដោយ

រដ្ឋសភា

28
New cards

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមការកោះប្រជុំរបស់ព្រះមហាក្សត្រ រដ្ឋសភាបើកសម័យប្រជុំដំបូងក្នុងរយៈពេល

៩០ថ្ងៃយ៉ាងយូរ

29
New cards

គ្រឹះស្ថានសាធារណៈរដ្ឋបាល ត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ដែលជាអង្គការដឹកនាំខ្ពស់បំផុត និង មានបេសកកម្ម តម្រង់ទិសដៅ ការអនុវត្ត និងត្រួតពិនិត្យសកម្មភាពការងាររបស់គ្រឹះស្ថាន ដែលត្រូវមានសមាជិក

យ៉ាងតិច ៥ រូប យ៉ាងច្រើន ៩ រូប ក្នុងករណីចាំបាច់អាចបន្ថែមដល់ ១១ រូប

30
New cards

អ្នកដឹកនាំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រគឺ

នាយករដ្ឋមន្តី

31
New cards

តើរដ្ឋធម្មនុញ្ញមានភារកិច្ច អ្វីខ្លះ?

.ធ្វើរាល់ចំលើយខាងលើ

32
New cards

រដ្ឋមន្ត្រីដែលដឹកនាំក្រសួងមានសមត្ថកិច្ច

ចេញប្រកាស សេចក្តីសម្រេច សារាចរ និងសេចក្តីណែនាំ

33
New cards

ការគ្រប់គ្រងសាធារណៈបែបថ្មី អាចមានន័យថាជា

ជាយន្តការមួយ ដើម្បីកែលម្អការផ្តល់សេវាសាធារណៈ

34
New cards

រាជរដ្ឋាភិបាល មានក្រសួងស្ថាប័នចំណុះចំនួន

ទីស្តីការគណៈរដ្ឋមន្ត្រី១ ក្រសួង២៧ និងរដ្ឋលេខាធិការដ្ឋាន២

35
New cards

គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានកំណត់តួនាទី ភារកិច្ចដូចតទៅ

ធ្វើការសិក្សាស្រាវជ្រាវដើម្បីផ្តល់យោបល់ជូនក្រុមប្រឹក្សាអំពីកិច្ចការនានា និងជាតំណាងក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិ បាលក្នុងការណែនាំ សម្របសម្រួល តម្រង់ទិស ដល់មន្ទីរ អង្គភាពខ្សែបណ្តោយ របស់ក្រសួង ស្ថាប័ន នានា និងទី ភ្នាក់ងារនានារបស់រាជរដ្ឋាភិបាល ដែលធ្វើសកម្មភាពក្នុងដែនសមភូមិរបស់ ក្រុងចំក

36
New cards

នៅតាមសាលាក្រុងស្រុកខណ្ឌត្រូវបានកំណត់ឲ្យមានរចនាសម្ព័ន្ធរដ្ឋបាលដូចជា

ក្រុមប្រឹក្សា គណៈអភិបាល នាយករដ្ឋបាល ការិយាល័យនិងអង្គភាពលទ្ធកម្ម

37
New cards

ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា

រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់

38
New cards

អាជ្ញាធរដ្ឋបាលសំដៅដល់

ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អភិបាលរាជធានីខេត្ត និងមេឃុំចៅសង្កាត់

39
New cards

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងឲ្យ

អធិបតេយ្យប្រជាជន

40
New cards

ភាពខុសគ្នារវាងរដ្ឋបាលសាធារណៈនិងឯកជនគឺ

ទំហំនៃឧបសគ្គខាងផ្លូវច្បាប់និងនយោបាយក្នុងការធ្វើសេចក្តីសម្រេចចិត្ត

41
New cards

តើការពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យសាធារណៈដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សង្កត់ធ្ងន់ទៅលើចំនុចអ្វីខ្លះ?

ការរៀបចំក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ក្របខណ្ឌអភិវឌ្ឍន ធនធាន មនុស្ស និងការ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន

42
New cards

យោងតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បានកំណត់ថា មន្ត្រីរាជការស៊ីវិល

តម្រូវឲ្យអព្យាក្រឹត្យពីនយោបាយ

43
New cards

មន្ត្រីក្រមការសំដៅដល់

គាំទ្រដល់មន្ត្រីគ្រប់គ្រង

44
New cards

ក្នុងក្របខណ្ឌច្បាប់បច្ចុប្បន្នមន្ត្រីក្រមការចូលនិវឌ្ឍន៍នៅអាយុប៉ុន្មាន?

៦០ ឆ្នាំ

45
New cards

គ្រឹះស្ថានសាធារណៈរដ្ឋបាលគឺជានីតិបុគ្គលនៃនីតិសាធារណៈដែលទទួលបន្ទុកចម្បងនូវបេសកកម្មផ្នែកសេវាសាធារណៈជាអាទិ៍

សេវាមានលក្ខណៈរដ្ឋបាល សង្គមកិច្ច សុខាភិបាល វប្បធម៌ អប់រំ វិទ្យាសាស្ត្រ ឬបច្ចេកទេស

46
New cards

តើប្រសិទ្ធភាពនិងភាពស័ក្កសិទ្ធ មានអត្ថន័យយ៉ាងដូចម្តេច?

ប្រើប្រាស់ធនធានតិច ផលិតបានលទ្ធផលច្រើន, ជាដំណើរការ និងរចនាសម្ព័ន្ធគ្រប់គ្រងក្នុងការប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព, បង្កើតលទ្ធផលដែលមានគុណភាពខ្ពស់ បរិមាណច្រើនអាចប្រើផលប្រយោជន៍ជាអតិបរមានិងបានចម្លើយ តបទៅតម្រូវការពិតរបស់សង្គម

47
New cards

តើចំណុចណាមួយដែលមិនត្រូវបានគេគិតថាជាអង្គការចាត់តាំងផ្លូវការ

មិត្តភក្តិមួយក្រុម

48
New cards

គ្រឹះស្ថានសាធារណៈរដ្ឋបាលត្រូវបានបង្កើតឡើងដោយ

ព្រះរាជក្រឹត្យ ឬអនុក្រឹត្យ

49
New cards

ស្ថាប័ននីតិប្បញ្ញត្តិគឺសំដៅដល់

ព្រឹទ្ធសភា និងរដ្ឋសភា

50
New cards

អាជ្ញាធរមានសមត្ថកិច្ចកម្រិតណា មានសិទ្ធិចេញលិខិតអត្រានុកូលដ្ឋាន

រដ្ឋបាលឃុំ សង្កាត់

51
New cards

ថ្លៃសមតា (equilibrium) គឺជាថ្លៃដែល

បរិមាណតម្រូវការ ស្មើនឹងបរិមាណផ្គត់ផ្គង់

52
New cards

នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ

បញ្ហាសេដ្ឋកិច្ចត្រូវបានដោះស្រាយដោយរដ្ឋនិងទីផ្សារ

53
New cards

តើខាងក្រោមនេះ កត្តាមួយណាខ្លះដែលប្រជាជននៅប្រទេសអភិវឌ្ឍន៍ មានចំនួនច្រើនជាង ឬគុណភាពល្អ ជាងប្រទេសកំពុងអភិវឌ្ឍន៍

ផ្ទះ, សេវាសុខភាព, គុណភាពនៃការអប់រំ

54
New cards

ក្នុងសេដ្ឋកិច្ចទីផ្សារសេរី

ថ្លៃទំនិញនិងសេវាកែតម្រូវតាមតម្រូវការនិងការផ្គត់ផ្គង់

55
New cards

ច្បាប់តម្រូវការបានចែងថា កាលណាថ្លៃទំនិញមួយ កើនឡើងនោះ នាំឲ្យ

បរិមាណតម្រូវការរបស់ទំនិញនោះថយចុះ

56
New cards

តើវិស័យណាខ្លះនៅក្នុងសេដ្ឋកិច្ចកម្ពុជា រងផលប៉ះពាល់ខ្លាំង-បំផុត ដោយសារជំងឺកូវីដ-១៩?

វិស័យទេសចរណ៍

57
New cards

តាមទ្រឹស្តីវិនិយោគ បើ

វិនិយោគណាមានចំណូល (Return) ខ្ពស់, នោះ វាអមដោយហានិភ័យ (Risk) ខ្ពស់

58
New cards

ទីផ្សារសំដៅដល់

កន្លែងមួយដែលអ្នកទិញនិងអ្នកលក់ជួបគ្នា

59
New cards

បើថ្លៃរបស់ទំនិញ A កើនឡើង ធ្វើឲ្យបរិមាណតម្រូវការនៃទំនិញ B កើនឡើង, នោះ ទំនិញ B គឺជា

ទំនិញជំនួស

60
New cards

នៅក្នុងទីផ្សារងងឹត (Underground Economy/Black Market)

មានការដោះដូរទំនិញគ្នាដោយខុសច្បាប់នៅកំរិតថ្លៃទីផ្សារ

61
New cards

កំណើនផលិតភាពពលកម្ម គឺជាអត្រាកំណើននៃផលិតកម្ម

ក្នុងកម្មករមួយនាក់

62
New cards

តើពន្ធផ្ទាល់ជាអ្វី?

ជាប្រភពពន្ធដែលរដ្ឋបានកំណត់កម្មវត្ថុផ្ទាល់នៃពន្ធលើបុគ្គល និងទ្រព្យសម្បត្តិ

63
New cards

ភ្នាក់ងារសេដ្ឋកិច្ចដែលចូលរួមក្នុងកិច្ចដំណើរការវិនិយោគ មាន

រដ្ឋាភិបាល, ភ្នាក់ងារសហគ្រាស, ភ្នាក់ងារគ្រួសារ (Household or Individuals)

64
New cards

ប្រទេសកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីជាបន្តបន្ទាប់ ចាប់តាំងពី ថ្ងៃរំដោះ ៧ ខែមករា ឆ្នាំ១៩៧៩ មក។ អត្រាភាពក្រីក្រនៅកម្ពុជា មានប្រមាណ________នៅឆ្នាំ ២០១៤។

០.១៣៥

65
New cards

តើរដ្ឋមានប្រភពចំណូលអ្វីខ្លះ?

ចំណូលសារពើពន្ធ, ចំណូលមិនមែនសារពើពន្ធ, ចំណូលវិនិយោគ

66
New cards

នាពេលកន្លងមក វិស័យខាងក្រោមនេះ គឺជាវិស័យដ៏សំខាន់សម្រាប់ទ្រទ្រង់និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា លើកលែង

ថែទាំសុខភាព

67
New cards

នៅប្រទេសមួយ, ហេតុអ្វីបានជាមានកំណើនប្រជាជន?

ដោយសារអត្រាកំណើតខ្ពស់ជាងអត្រាមរណៈ

68
New cards

តើឧបករណ៍ហិរញ្ញវត្ថុអ្វី ដែលតំណាងឲ្យម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុនសាជីវកម្ម (Corporation)?

សញ្ញាបណ្ណ (មូលបត្របំណុល - Corporate Bords)

69
New cards

ប្រព័ន្ធថ្លៃ

បែងចែកទំនិញក្នុងទីផ្សារដោយស្វ័យប្រវត្តិ

70
New cards

នៅពេលគណនា ផ.ផ.ស. (GDP) ទំនិញនិងសេវាកម្មនាំចេញត្រូវបាន

បូកបញ្ចូល; ដកចេញ

71
New cards

នៅក្នុងឧស្សាហកម្ម - ក្រុមហ៊ុនមួយ អាចគ្រប់គ្រងលើថ្លៃនៃផលិតផលបាន ដោយ

ការប្រកួតប្រជែងមិនពេញលេញ (Imperfect competition)

72
New cards

កំណើនផលិតកម្ម ត្រូវបានឲ្យនិយមន័យថា ជាអត្រាកំណើននៃផលិតកម្ម

នៃសេដ្ឋកិច្ចទាំងមូល

73
New cards

តម្លៃឱកាស (Opportunity Cost) របស់ទំនិញមួយ សំដៅដល់

បរិមាណនៃទំនិញមួយដែលត្រូវបានលះបង់ដើម្បីទទួលបានទំនិញមួយទៀត

74
New cards

អង្គភាពដែលប្រែក្លាយធនធានឲ្យទៅជាផលិតផលត្រូវបានគេស្គាល់ថាជា

សហគ្រាស

75
New cards

ទំនិញដែលផលិតនៅក្នុងប្រទេស ហើយទំនិញទាំងនោះ ត្រូវបានលក់ទៅប្រទេសក្រៅ គឺជា

ទំនិញនាំចេញ

76
New cards

ក្រុងនិងរាជធានីរបស់ប្រទេសកម្ពុជាណាខ្លះ ដែលត្រូវបានជ្រើសរើសចូលជាបណ្តាញទីក្រុងឆ្លាតវៃរបស់អាស៊ាន (ASEAN Smart Cities Network) ?

បាត់ដំបង រាជធានីភ្នំពេញ និងសៀមរាប

77
New cards

តើគោលដៅណាមួយក្នុងចំណោមគោលដៅខាងក្រោមនេះ ប្រកបដោយនិរន្តរភាព(SDG) របស់អង្គការសហប្រជាជាតិ?

លុបបំបាត់បំណុលនៃប្រទេសក្រីក្រទាំងអស់

78
New cards

តើអង្គការពាណិជ្ជកម្មពិភពលោក (WTO) ត្រូវបានបង្កើតឡើងនៅឆ្នាំណា? ហើយមានលេខាធិការដ្ឋាននៅ ទីក្រុងណា?

ឆ្នាំ១៩៩៥ នៅទីក្រុងហ្សឺណែវ

79
New cards

តើលេខាធិការដ្ឋានអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំណា?

១៩៧៦

80
New cards

ប្រទេសណាដែល ជាដៃគូអភិវឌ្ឍរបស់អាស៊ាន?

អាល្លឺម៉ង់

81
New cards

តើប្រទេសស្ថាបនិកនៃមហាអនុតំបន់ទន្លេមេគង្គមានចំនួនប៉ុន្មាន?

៦ ប្រទេស

82
New cards

តើសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំណា?

ឆ្នាំ ១៩៦៧

83
New cards

ប្រទេសស្ថាបនិកនៃមហាអនុតំបន់ទន្លេមេគង្គ?

កម្ពុជា ឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា និង ចិន

84
New cards

សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃខែឆ្នាំណា?

៣១ ធ្នូ ២០១៥

85
New cards

ប្រទេសណាដែលមិនមែនជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន? ក.កូរ៉េខាងត្បូង

កាណាដា

86
New cards

តើអង្គការសហប្រជាជាតិមានទីស្នាក់ការកណ្តាលនៅឯណា?

ញូវយ៉ក

87
New cards

តើអង្គការសិទ្ធិមនុស្សរបស់អាស៊ាន (AICHR) មានឈ្មោះពេញជាភាសាខ្មែរជាអ្វី?

គណកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

88
New cards

តើសង្រ្គាមត្រជាក់ត្រូវបានបញ្ចប់នៅឆ្នាំណា?

ឆ្នាំ ១៩៩១

89
New cards

តើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកអចិន្ត្រៃយ៍ប៉ុន្មានប្រទេស?

៥ ប្រទេស

90
New cards

តើកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃខែឆ្នាំណា?

៣០ មេសា ១៩៩៩

91
New cards

តើចំណុចណាមួយដែលមិនមែនជាសសរស្តម្ភទាំងបីរបស់សហគមន៍អាស៊ាន?

សហគមន៍ព៌តមានវិទ្យានិងការស្រាជ្រាវអាស៊ាន

92
New cards

ប្រទេសកម្ពុជានឹងត្រូវមានបេក្ខជនធ្វើជាអគ្គលេខាធិការអាស៊ាននៅឆ្នាំណា?

ឆ្នាំ ២០២៣

93
New cards

តើប្រទេសណាមួយដែលមិនមែនជាសមាជិករបស់ក្រុមប្រទេសដែលមានខឿនឧស្សាហកម្មខ្ពស់បំផុតទាំង៧ (G៧)?

ចិន

94
New cards

តើកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានបានប៉ុន្មានដងហើយ?

បីដង

95
New cards

តើប្រទេសណាដែលមិនមែនជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ?

ជប៉ុន

96
New cards

តើប្រទេសប៊ូតង់ស្ថិតនៅក្នុងតំបន់ណា?

អាស៊ីខាងត្បូង

97
New cards

តើមាត្រាណានៃរដ្ឋធម្មនុញ្ញកម្ពុជាបច្ចុប្បន្នដែលចែងពីបន្ទាត់គោលនយោបាយការបរទេសនៃព្រះរាជាណា ចក្រកម្ពុជា?

មាត្រា ៥២ និង៥៣

98
New cards

តើប្រទេសអាស៊ានបូកបីមានប្រទេសណាខ្លះ?

កូរ៉េខាងត្បូង ចិន និង ជប៉ុន

99
New cards

តើអង្គការសិទ្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)ត្រូវបានបង្កើតឡើងនៅឆ្នាំណា? មានសមាជិកប៉ុន្មានប្រទេស? ហើយមានលេខាធិការដ្ឋាននៅទីក្រុងណា?

១៩៤៩, ២៩ប្រទេស, ទីក្រុងប្រ៊ូចសែល

100
New cards

តើសហភាពអឺរ៉ុប (EU)បច្ចុប្បន្នមានសមាជិកប៉ុន្មានប្រទេស? មានលេខាធិការដ្ឋាននៅទីក្រុងណា? ប្រទេសណា?

២៧ ប្រទេស ទីក្រុង ហ្គិចសែល បែលហ្ស៊ិក