PHUM DIPLOM

0.0(0)
Studied by 0 people
call kaiCall Kai
Locked
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/43

encourage image

There's no tags or description

Looks like no tags are added yet.

Last updated 8:17 AM on 7/6/26
Name
Mastery
Learn
Test
Matching
Spaced
Call with Kai
Chat

No analytics yet

Send a link to your students to track their progress

44 Terms

1
New cards

តើរ៉ែជាអ្វី?

រ៉ែ គឺជាអង្គធាតុរឹងសរីរាង្គកើតឡើងធម្មជាតិដោយឯកឯង និងមានទម្រង់ជាក្រាមក្នុងសំបកផែនដី។

2
New cards

តើគេបែងចែករ៉ែជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

គេចែករ៉ែជាពីរប្រភេទ គឺ

- រ៉ែលោហៈ ជារូបធាតុមានផ្លេកលោហៈ ហើយចម្លងអគ្គិសនីបានល្អ អាចផែ និងហូតជាលួសបាន។

- រ៉ែអលោហៈ ជារូបធាតុគ្មានផ្លេកលោហៈ ហើយចម្លងកម្តៅ និងអគ្គិសនីខ្សោយ គេមិនអាចផែ ឬហួតជាលួសបាន។

3
New cards

តើរ៉ែកើតឡើងយ៉ាងដូចម្តេច?

- កំអែភ្នំភ្លើងរ៉ែ កើតឡើងពីម៉ាក់ម៉ាក្តៅហើយចុះត្រជាក់

- រ៉ែបានពីសូលុយស្យុង នៅពេលដែលសមាសធាតុរលាយនៅក្នុងទឹក

- រ៉ែបានពីសិលាប្រែកំណើត។

4
New cards

ដើម្បីកំណត់អត្តសញ្ញារ៉ែ តើគេប្រើលក្ខណៈសម្គាល់អ្វីខ្លះ? 

ពណ៌ ស្នាមប្រេះ ផ្លែកលោហៈ ភាពរឹង ដង់ស៊ីតេ ការបាក់បែក ភាពភ្លឺផ្លេក

5
New cards

តើកំណប់រ៉ែនៅកម្ពុជាគេចែកចេញជាប៉ុន្មានក្រុម?

- រ៉ែឧស្សហកម្ម និងរ៉ែសំណង់

- រ៉ែលោហៈ ត្បូងមានតម្លៃ និងថ្មរចនា។

6
New cards

រ៉ែដែលបានធ្វើអាជីវកម្មមាន៦មណ្ឌលគឺ៖ 

- មណ្ឌលប៉ៃលិនៈ មានត្បូងទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងៗទៀត។

- មណ្ឌលបរកែវៈ មានត្បូងខ្មែរ និងមាសស្ថិតក្នុងខេត្តរតនគីរី ។

- មណ្ឌលកំពង់ធំៈ មានរ៉ែដែកនៅភ្នំដែក និងរ៉ែមាសនៅជុំវិញភ្នំជី។

- មណ្ឌលកំពតៈ មានកំណប់រ៉ែ ថ្មកំបោរ និងផូស្វាត។

- មណ្ឌលពោធិ៏សាត់ៈ មានថ្មកែវ នៅភ្នំតាសាយ។ 

- មណ្ឌលបាត់ដំបងៈ មានថ្មកំបោរ និងផូស្វាត។

7
New cards

តើការធ្វើអាជីវកម្មរ៉ែនៅបរប៉ៃលិន នាំមកនូវផលប៉ះពាល់អ្វីខ្លះដល់បរិស្ថាន?

- ការធ្វើអាជីវកម្មប្រើគ្រឿងចក្រ 

- ការរុករករ៉ែនាំឲ្យបាត់បង់ព្រៃឈើ 

- រ៉ែត្បូងរិចរិលបាត់យ៉ាងឆាប់រហ័ស មិនអាចកើតឡើងវិញ

- ដីស្រទាប់លើដ៏មានជីវជាតិត្រូវបាត់បង់ 

- ដីគ្មានគម្របព្រៃឈើងាយរងសំណឹក 

- ការរែងលាងរ៉ែនាំឲ្យទឹកស្ទឹង ទន្លេល្អក់រាក់ 

- ប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វនៅក្នុងទឹក

- ផ្សែងរោងចក្រ បង្កើនឧស្ម័នពុល និងកម្តៅផែនដី

- សូរសំឡេងគ្រឿងចក្រធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់សត្វ។

8
New cards

តើប្រទេសកម្ពុជានៅមានសន្ទស្សរ៉ែអ្វីខ្លះជាច្រើនផ្សេងទៀត? នៅក្នុងខេត្តណាខ្លះ?

- ធ្យូងថ្ម (កោះកុង គីរីរម្យ ព្រះសីហនុ ស្ទឹងត្រែង រតនគីរី) 

- ទង់ដែង (ក្រូចឆ្មារ ស្ទឹងត្រែង រតនគីរី) 

- ស្ពាន់ធ័រ (ព្រះសីហនុ ក្រចេះ)

- បុកស៊ីត (ឈ្លូងលើ បាត់ដំបង) 

- ម៉ង់កាណែស ម៉ាញេស្យូម ក្វាត ប្រាក់....។

9
New cards

ហេតុអ្វីបានជាក្រុមហ៊ុនរុករករ៉ែប្រេងកាតនៅក្នុងឈូងសមុទ្រកម្ពុជាយើងច្រើនតែបោះបង់ចោលការរុករក?

ព្រោះការរុករករបស់ពួកគេ ខ្លះគ្មានទទួលលទ្ធផល ហើយខ្លះទៀតទទួលបានលទ្ធផលតិចតួច។

10
New cards

តើកំណប់រ៉ែប្រេងកាត និងឧស្ម័នធម្មជាតិមាននៅទីណាខ្លះនៃប្រទេសកម្ពុជា? 

បាតសមុទ្រ បាតបឹងទន្លេសាប និងខ្ពង់រាបខាងកើត។

11
New cards

ដោយសារតែផលប៉ះពាល់ទាំងនេះ តើតំបន់ប៉ៃលិនសព្វថ្ងៃបានប្រែក្លាយទៅជាទឹកដីដូចម្តេចដែរ?

ក្លាយទៅជាទឹកដីអភិវឌ្ឍផ្នែកកសិកម្ម គឺទៅជាចម្ការដំណាំសណ្តែកបាយ ពោត និងផ្លែឈើ… ផ្នែកទីផ្សារក្លាយជាច្រកមួយ

សម្រាប់នាំទំនិញចេញនិងចូល ហើយក៏ជាផលប្រយោជន៍ចំពោះទេសចរណ៍ ព្រោះមានកាសុីណូឬមានល្បែងសម្រាប់ភ្ញៀវ

ទេសចរបរទេសមកលេងកម្សាន្តផងដែរ។

12
New cards

តើយុទ្ធសាស្រ្តនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺជា ការប្រើប្រាស់ធនធានធម្មជាតិដូចម្តេចខ្លះ?

- ការប្រើប្រាស់ធនធានធម្មជាតិមកជំនួសនិងការកែច្នៃប្រេងរុក្ខជាតិជាជីវឥន្ធនៈ និងជីវឧស្ម័ន

- ការគ្រប់គ្រងធនធានធម្មជាតិបានជាអាហារ ថាមពល និងវត្ថុធាតុដើម

- ការថែរក្សាការពារលំនឹងបរិស្ថាន 

- មិនធ្វើអោយខូចប្រយោជន៍អ្នកជំនាន់ក្រោយ 

- ចូលរួមពីប្រជាពលរដ្ឋដែលនៅកន្លែងអភិវឌ្ឃន៍

- ជាតិទាំងមូលទទូលបានផលប្រយោជន៍ពីការអភិវឌ្ឃន៍ ។

13
New cards

តើអ្វីខ្លះជាភោគទ្រព្យទេសចរណ៍នៅកម្ពុជា?

ឆ្នេរខ្សាច់ កោះ លំហសមុទ្រ ព្រៃភ្នំ ទឹកធ្លាក់ ប្រាសាទ

14
New cards

តើកិច្ចអភិវឌ្ឍតំបន់រមណីយដ្ឋានតែងមានផលប៉ះពាល់អ្វីខ្លះ? ចូរបញ្ជាក់។

- បាត់បង់ព្រៃឈើដោយសារការកាប់ និងឈូសឆាយ ធ្វើផ្លូវថ្នល់ទៅកាន់រមណីយដ្ឋាន សាងសង់អាហារដ្ឋាន កន្លែងទុកដាក់យានជំនិះ  បន្ទប់ទឹកសាធារណៈ។

- ដឹកជញ្ជូនភ្ញៀវតាមយានយន្ត បញ្ចេញផ្សែងរួមចំណែកបង្កើនជាតិពុលក្នុងបរិយាកាស។  

- កាកសំណល់ដែលធ្វើឲ្យរមណីយដ្ឋានបាត់បង់សោភ័ណភាព បាត់បងប្រភេទជីវសាស្ត្រចម្រុះសត្វព្រៃ។

15
New cards

ដើម្បីទាញយកផលប្រយោជន៍ពីភោគទ្រព្យទេសចរណ៍ទាំងនោះ តើគេត្រូវធ្វើដូចម្តេចខ្លះ?

- បណ្តុះមគុទ្ទេសដែលមានអាជីព 

- បង្កើតវត្ថុអនុស្សាវរីយ៍ បង្ហាញពីវប្បធម៌ប្រពៃណីខ្មែរ

- សេវាបម្រើភ្ញៀវត្រូវការថែរក្សាអនាម័យ សុវត្ថិភាព

- របៀបរៀបរយសណ្តាប់ធ្នាក់ល្អ

- ការហូបចុកស្នាក់នៅប្រកបដោយផាសុកភាព 

- រៀបចំផ្លូវកន្លែងទេសចរណ៍ឲ្យបានល្អ។

16
New cards

តើភោគទ្រព្យទេសចរណ៍ធម្មជាតិទាំងនោះអាចរីងស្ងួតដូចភោគទ្រព្យរ៉ែដែរឬទេ? 

ភោគទ្រព្យទេសចរណ៍ធម្មជាតិទាំងនោះមិនអាចរីងស្ងួតដូចភោគទ្រព្យរ៉ែនោះទេ ពីព្រោះនៅតាមខេត្តនានាមន្ទីរទេសចរណ៍មាន

នាទីជាអ្នកគ្រប់គ្រង និងចាត់ចែងរៀបចំរមណីយដ្ឋានទាំងអស់ដែលមាននៅក្នុងតំបន់របស់ខ្លួន។ ម្យ៉ាងទៀត ភោគទ្រព្យ

ទេសចរណ៍ទាំងនោះភាគច្រើនជាភោគទ្រព្យទេសចរណ៍ធម្មជាតិកែឆ្នៃ និងប្រវត្តិសាស្ត្រដែលមានការថែរក្សា ការពារជាប្រចាំ។

17
New cards

មកដល់បច្ចុប្បន្ននេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកអ្វីខ្លះ? ចូររៀបរាប់។

- ប្រាសាទអង្គរវត្ត ៖ បានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ 1992 ។

- របាំព្រះរាជទ្រព្យ ៖ បានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី 07 ខែវិច្ឆិកា ឆ្នាំ 2003 ។

- ល្ខោនខោលស្បែកធំ ៖ បានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី 25 ខែវិច្ឆិកា ឆ្នាំ 2005 ។

- ប្រាសាទព្រះវិហារ ៖ បានចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2008 ។ 

18
New cards

គេចែកទេសចរណ៍ជា ៧ ប្រភេទគឺ ៖

- ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ៖ ពិធីបុណ្យផ្សេងៗ ប្រាសាទបុរាណ ទីសក្ការៈ បូជា ចូលរួមប្រជុំព្យាបាលជំងឺ។

- ទេសចរណ៍ធម្មជាតិ ៖ ភ្នំបឹងបួ ទន្លេ ទឹកធ្លាក់ សត្វព្រៃ ឧទ្យានជាតិ។

- ទេសចរណ៍វប្បធម៌ ៖ តម្បាញ ទំនៀមទម្លាប់ សាសនា សម្លៀកបំពាក់ ចម្លាក់ សិប្បកម្ម ក្អម ឆ្នាំង។

- ទេសចរណ៍កីឡា ៖ ការចូលរួមលេងកីឡាគ្រប់ប្រភេទ។

- ទេសចរណ៍ផ្សងព្រេង ៖ ការឡើងភ្នំ ការដើរកម្សាន្ត ការជិះទូក។

- ទេសចរណ៍ពាណិជ្ជកម្ម ៖ ការធ្វើជំនួញ ការរកស៊ី។

- ទេសចរណ៍សិច ៖ ការស្វែងរកការសប្បាយខាងផ្លូវភេទ។

19
New cards

តំបន់រមណីយដ្ឋានមាន 4 ប្រភេទគឺ ៖

 រមណីយដ្ឋានធម្មជាតិ ៖ ភ្នំ ទឹកធ្លាក់ ទន្លេ។

- រមណីយដ្ឋានវប្បធម៌ ៖ សាសនា វត្តអារ៉ាម ពិធីបុណ្យ ។

- រមណីយដ្ឋានប្រវត្តិសាស្ត្រ ៖ ប្រាសាទបុរាណ ។

- រមណីយដ្ឋានកែច្នៃ ៖ ការបង្កើតថ្មី ។

20
New cards

តើកម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិ អ្វីខ្លះស្តីអំពីបរិស្ថាន? ក្នុងគោលបំណងអ្វី?

កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាអន្តរជាតិស្តីអំពីបរិស្ថាន៖

- អនុសញ្ញាស្តីពីតំបន់ដីសើមអន្តរជាតិ 

- អនុសញ្ញាស្តីពីជីវចម្រុះ

- អនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ

-អនុសញ្ញាស្តីពីការបំពុលសមុទ្រ

- អនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់សហប្រជាជាតិ 

+ ក្នុងគោលបំណងពង្រឹងកិច្ចអភិរក្សធនធានធម្មជាតិ ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រួមចំណែករក្សា

បរិស្ថានពិភពលោក។

21
New cards

តើខេត្ត ណាខ្លះដែលនៅជាប់បឹងទន្លេសាប?

ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ។

22
New cards

តើឧទ្យានជាតិជាអ្វី? ឧទ្យានជាតិនៅកម្ពុជាមានប៉ុន្មានកន្លែង? អ្វីខ្លះ? 

តំបន់ឧទ្យានជាតិមាន 7 គឺ ៖ គីរីរម្យ បូកគោ កែប រាម បុទុមសាគរ ភ្នំគូលែន វីរៈជ័យ។

23
New cards

តំបន់ការពារទេសភាព

ជា​តំបន់ដែលត្រូវថែទាំទេសភាពធម្មជាតិនិងពាក់កណ្តាលធម្មជាតិសំខាន់ៗ សម្រាប់រមណីយដ្ឋានដល់

សាធារណជនក្នុងការសម្រាក កម្សាន្ត និងធ្វើទេសចរ។ តំបន់ទាំងនោះមាន 3 កន្លែងធំៗគឺ៖

- អង្គរ ស្ថិតក្នុងខេត្តសៀមរាប

- បន្ទាយឆ្មារ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ

- ព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ។

24
New cards

ដែនជម្រកសត្វព្រៃ

ជាដែនធម្មជាតិសម្រាប់ការពារ ប្រភេទសត្វព្រៃនិង រុក្ខជាតិរបស់ជាតិសំខាន់ៗ និង សហគមន៍ធម្មជាតិ។

25
New cards

តើការចិញ្ចឹមសត្វនៅប្រទេសកម្ពុជាមានលក្ខណៈដូចម្តេច? 

- មានលក្ខណៈតូចតាចប្រព្រឹត្តិទៅក្នុងរង្វង់គ្រួសារ

- ចិញ្ចឹមប្រើជាកំលាំងអូសទាញក្នុងការងារស្រែចំការ

- ចិញ្ចឹមបែបយថាផល

- កង្វះវិទ្យាសាស្ត្របច្ចេកទេស 

- កង្វះជម្រើសពូជសត្វ

- កង្វះថ្នាំចាក់ការពារ និងព្យាបាលគ្មានក្រោលស្អាត ត្រឹមត្រូវ។ ល។

- ការនេសាទ កាលពីមុនសង្គ្រាមឆ្នាំ 1970 ប្រទេសយើងជាប្រទេសសម្បូរត្រី។ ប៉ុន្តែដោយសារមានសង្គ្រាមលក្ខខណ្ឌ

អំណោយផលទាំងនោះត្រូវបានបំផ្លិចបំផ្លាញ។ សព្វថ្ងៃបរិមាណត្រីក្នុងបឹងមានការថយចុះ ចំណែកសមុទ្រក៏សម្បូរដែរ ព្រោះ

ជាប្រភេទសមុទ្រស្ងប់ សម្បូរចំណីអាហារ ។

26
New cards

តើដំណាំនៅកម្ពុជាយើងគេចែកចេញជាប៉ុន្មានក្រុម? អ្វីខ្លះ?

- ដំណាំអាហារមាន ដំណាំស្រូវ ពោត សណ្ដែកបាយ ម្រេច និងដំណាំអាហារផ្សេងទៀតដូចជា សណ្ដែកដី ល្ង ដំឡូង ត្រាវ ល្ហុង ចេក ក្រូច...។

- ដំណាំឧស្សាហកម្មមាន ដំណាំកៅស៊ូ ល្ហុងប្រេង ថ្នាំជក់ មន កប្បាស ក្រចៅ...។ ល។

27
New cards

ហេតុអ្វីបានជាគេនិយាយថាប្រទេសកម្ពុជាជាប្រទេសកសិកម្ម?

ព្រោះមាន លក្ខខណ្ឌធម្មជាតិអនុគ្រោះច្រើនដល់វិស័យកសិកម្មនេះដូចជា៖

- សណ្ឋានដី ដីមានជីជាតិល្អ និងសម្បូរទំនាបល្បាប់

- ផ្លូវទឹកផ្លូវ ទឹកខ្វាត់ខ្វែងដូចសរសៃរឈាមមនុស្សងាយស្រួលដល់ការដាំដុះ 

- អាកាសធាតុទទួលអាកាសធាតុត្រូពិចមូសុង (ក្តៅសើម)

- ប្រជាពលរដ្ឋពី ៨០ ទៅ ៨៥% ជាកសិករ

- កសិកម្មផ្តល់ផលបាន ៥០% នៃផលិតផលជាតិសរុប (GNP)

- កត្តាសេដ្ឋកិច្ច។

28
New cards

ដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា តើយើងត្រូវធ្វើដូចម្តេច?

- និយមប្រើប្រាស់ផលិតផលក្នុងស្រុក

- ប្រើប្រាស់ផលិតផលដោយសន្សំសំចៃ

- មិនត្រូវនាំចូលផលិតផលដែលមិនចាំបាច់ 

- ជម្រុញការផលិតក្នុងស្រុកឱ្យបានច្រើន

- កាត់បន្ថយពន្ធផលិតផលក្នុងស្រុក ដំឡើងពន្ធផលិតផលក្រៅស្រុក។

29
New cards

តើគេចែកគមនាគមន៍កម្ពុជាជាប៉ុន្មានប្រភេទ?

+ ផ្លូវគោក

- ផ្លូវដែក៖ ខ្សែទី1 ពីភ្នំពេញទៅអូរជ្រៅមានប្រវែង 385 km។ ខ្សែទី2 ពីភ្នំពេញទៅកំពង់សោមមានប្រវែង 266 km។

- ផ្លូវថ្នល់៖ មានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ផ្លូវរុក្ខបាល។

+ ផ្លូវអាកាស

- អាកាសយានដ្ឋានអន្តរជាតិពោធ៏ធតុងឬភ្នំពេញ មានផ្លូវចុះប្រវែង3200m។

- អាកាសយានដ្ឋានអន្តរជាតិសៀមរាប មានសកម្មភាពខាងទេសចរណ៍។

- អាកាសយានដ្ឋានតាមខេត្តដូចជា ខេត្តកំពង់សោម ខេត្តបាត់ដំបង ខេត្តកោះកុង…។

+ ផ្លូវទឹក

- ផ្លូវទឹកសំខាន់ៗមាន ទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប ទន្លេបាសាក់…។

- ផ្លូវតាមសមុទ្រគឺពីភ្នំពេញទៅ កំពង់ផែ ខេត្តព្រះសីហនុ កំពង់ផែរាម កោះកុង…។

30
New cards

ដូចម្តេចហៅថា ពាណិជ្ជកម្ម?

ពាណិជ្ជកម្ម គឺជាសកម្មភាពទិញលក់ដោះដូរទំនិញគ្រឿងបរិភោគ ឬលក់សេវា។ ជាទូទៅ ពាណិជ្ជកម្មកម្ពុជានៅមានលក្ខណៈ

ទន់ខ្សោយនៅឡើយ(មានឱនភាព) ព្រោះការនាំចូលមានច្រើនជាងការនាំចេញ។

- ទំនិញនាំចេញសំខាន់ជាងគេគឺ សម្លៀកបំពាក់ ផលិតផលកសិកម្ម (អង្ករ ពោត ក្រហម សណ្តែកសៀង ជ័រកៅស៊ូ ផលនេសាទ) ស្រាបៀ នាំទៅកាន់ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី ថៃ និងចិន...។

- ទំនិញនាំចូលមាន អង្ករ ម្សៅមី ប្រេងឥន្ធនៈ ឧស្ម័ន យានយន្ត គ្រឿងយន្តកសិកម្ម គ្រឿងសំណង់ គ្រឿងអគ្គិសនី ឧបករណ៍

អេឡិចត្រូនិច ថ្នាំពេទ្យ បន្លែ ផ្លែឈើ នាំចូលពីបណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក។

31
New cards

តើប្រទេសម៉ាឡេសុីមានទីតាំងភូមិសាស្ត្រស្ថិតនៅត្រង់ណា? សណ្ឋានដីមានលក្ខណៈដូចម្តេច?

ប្រទេសម៉ាឡេសុីមានទីតាំងភូមិសាស្ត្រស្ថិតនៅលើឧបទ្វីបមលក្កាភាគខាងត្បូងមួយផ្នែក និងនៅលើកោះប័រនេអូ ភាគខាងជើង

មួយផ្នែកក្នុងចន្លោះខ្សែស្របទី ១ដឺក្រេដល់ទី ៨ដឺក្រេរយៈទទឹងខាងជើង និងចន្លោះខ្សែបណ្តោយទី១០០ដឺក្រដល់ទី ១២០

ដឺក្រេ នៃរយៈបណ្តោយខាងកើត។

32
New cards

កត្តាដែលធ្វើឲ្យទីតាំងភូមិសាស្ត្រប្រទេសម៉ាឡេសុីឃ្លាតឆ្ងាយពីគ្នាមានដូចជា៖

ផ្លាកតិចតូនិច ការរង្កិលនៃទ្វីប ទ្វីបរសាត់ ការរញ្ជួយដែនដី ព្យុះស៊ូណាមី ពំនើងផ្នត់ បន្ទុះភ្នំភ្លើង និងកត្តាធម្មជាតិ។

33
New cards

តើប្រជាជនម៉ាឡេសុីប្រមូលផ្តុំគ្នារស់នៅក្នុងតំបន់ណាខ្លះ? ចូរពន្យល់។

ប្រជាជនម៉ាឡេសុីជាង ៨០% ប្រមូលផ្តុំគ្នារស់នៅលើឧបទ្វីប ឬម៉ាឡេសុីខាងលិចដែលមានផ្ទៃដីត្រឹមតែ ៤០% នៃផ្ទៃប្រទេស

ប៉ុណ្ណោះ។ ចំណែកម៉ាឡេសុីដីកោះ ឬម៉ាឡេសុីខាងកើតមានរបាយប្រជាជនមិនសូវញឹកនាំអោយដង់សុីតេប្រជាជនមធ្យមទូទៅ

ចុះថយយ៉ាងសម្បើម។

34
New cards

ចូររៀបរាប់ពីអំណាចស្ថាប័នសំខាន់ៗទាំង៣ របស់ម៉ាឡេសុី។

- អំណាចនីតិប្រតិបត្តិ ដឹកនាំដោយប្រមុខរដ្ឋគឺព្រះមហាក្សត្រ ឬព្រះចៅស៊ុលតង់ និងប្រមុខរដ្ឋាភិបាល គឺនាយករដ្ឋមន្ត្រី មានអាណត្តិ ៥ឆ្នាំ។

- អំណាចនីតិប្បញ្ញត្តិ គ្រប់គ្រងដោយព្រឹទ្ធសភាមាន៧០អាសនៈ មានអណត្តិ៣ឆ្នាំ បានត្រឹម២អណត្តិ និងសភាតំណាង រាស្ត្រមាន២២២ អាសនៈ និងអណត្តិ ៥ ឆ្នាំ។

- អំណាចតុលាការ គ្រប់គ្រងដោយតុលាការសុីវិល មានតុលាការសហព័ន្ធ សាលាឧទ្ធរណ៍ តុលាការម៉ាឡេសុីជាន់ខ្ពស់ និងតុលាការ

សារិអា ពាក់ព័ន្ធសាសនា និងបញ្ហាគ្រួសារសម្រាប់តែពួកអ៊ីស្លាម។

35
New cards

អ្វីទៅហៅថា សារិអា? 

សារិអា គឺជាច្បាប់អ៊ីស្លាមយកចេញពីគម្ពីកូរ៉ាន និងប្រពៃណីអ៊ីស្លាម។

36
New cards

NEP មានន័យពេញលេញជាភាសាជាតិយើងដូចម្តេច? 

NEP មកពីពាក្យ New Economic Policy មានន័យពេញលេញជាភាសាជាតិយើងគឺ នយោបាយសេដ្ឋកិច្ចថ្មី។

37
New cards

តើ NEP ម៉ាឡេសុីមានគោលដៅអ្វីខ្លះ? 

NEP មានគោលដៅធំៗពីរ គឺ៖ លុបបំបាត់ភាពក្រីក្រ និងការរៀបចំរចនាសម្ព័ន្ធសង្គមថ្មី។ 

38
New cards

តើស្ថានភាពសេដ្ឋកិច្ចម៉ាឡេសុីមានលក្ខណៈដូចម្តេច? ចូរបញ្ជាក់។

សេដ្ឋកិច្ចម៉ាឡេសុីមានការរីកចម្រើន ដោយសារប្រទេសនេះបានអភិវឌ្ឍន៍សេដ្ឋកិច្ចតាមគំរូនាគទាំងបួនប្រចាំអាសុី (កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី) ដែលឈរលើមូលដ្ឋានឧស្សាហកម្មជាសំខាន់។ បច្ចុប្បន្ន ម៉ាឡេសុីបានក្លាយជា

កូនខ្លា (កូននាគ) ដូចប្រទេសហ្វីលីពីន និងឥណ្ឌូណេសុីដែរ។

39
New cards

តើយុទ្ធសាស្ត្រឧស្សាហកម្មមានគោលដៅប៉ុន្មាន? អ្វីខ្លះ? ចូរបង្ហាញ។ 

- គោលដៅទី១៖ ការបង្កើតការងារឧស្សាហកម្មដែលជំនួសដោយការងារថយចុះនៃកសិកម្ម។

- គោលដៅទី២៖ ការបង្កើតការចូលរួមផ្នែកឧស្សាហកម្មរបស់ពួកម៉ាឡេសុីទាំងការគ្រប់គ្រងក៏ដូចជា កម្លាំងពលកម្ម។

40
New cards

តើជញ្ជីងពាណិជ្ជកម្មម៉ាឡេសុីមានតុល្យភាពដែរឬទេ? ហេតុអ្វី? មានការនាំចេញ នាំចូលទៅកាន់ប្រទេសណាខ្លះ?

ជញ្ជីងពាណិជ្ជកម្មម៉ាឡេស៊ីមានតុល្យភាពចាប់ពីឆ្នាំ 1993 ដោយសារការនាំចេញមានចំនួនច្រើនជាងការនាំចូលដែលជាហេតុធ្វើឱ្យ

ប្រទេសនេះទទួលបានផលចំណេញចំនួន 44 ពាន់លានដុល្លារ (2008)។ ទំនិញនាំចេញទៅក្រៅប្រទេសមានគ្រឿងបរិក្ខារអេឡិចត្រូនិក រថយន្ត ប្រេងកាត ឧស្ម័ន ធម្មជាតិ ឈើ កៅស៊ូ ប្រេងដូង តែ សំណប៉ាហាំង។ ប្រទេសដៃគូមាន សិង្ហបុរី សហរដ្ឋអាមេរិក ជប៉ុន ចិន ថៃ ហុងកុងក្នុងឆ្នាំ 2008។

ទំនិញនាំចូលមានឧបករណ៍អេឡិចត្រូនិក គ្រឿងយន្ត ផលិតផលប្រេង កាតប្លាស្ទិច យានយន្ត ដែក ផលិតផលគីមី ផលិតផលអាហារ ភេសជ្ជៈ...។ ប្រទេសដៃគូមានចិន ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី អាល្លឺម៉ង់ នៅឆ្នាំ 2008 ។

41
New cards

តើប្រទេសម៉ាឡេសុីមានមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗអ្វីខ្លះ? ទេសចរទាំងនោះមានប្រភពមកពីប្រទេសណាខ្លះ?

ប្រទេសម៉ាឡេស៊ីមានមជ្ឈមណ្ឌលទេសចរណ៍សំខាន់ៗដូចជា មណ្ឌលវប្បធម៌ សិល្បៈ ឆ្នេរសមុទ្រ និងរមណីយដ្ឋានធម្មជាតិ

នានា។ ទេសចរបរទេសមានមកពីប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន អង់គ្លេស ហុងកុង សហរដ្ឋ អាមេរិក បារាំង...។

42
New cards

មូលហេតុអ្វីខ្លះដែលបណ្តាលឱ្យសហព័ន្ធម៉ាឡេស៊ីបង្កើតឡើង? ចូរពន្យល់។ 

- នៅតំបន់ជ្រោយ អង់គ្លេសបានបង្ហាញពីផែនការក្នុងការបង្កើតនូវសហព័ន្ធម៉ាឡេស៊ី ដែលរួមបញ្ចូលនូវរដ្ឋម៉ាឡេនានា ហើយបានផ្តល់នូវសិទ្ធិ

ស្មើភាពជាប្រជាពលរដ្ឋ 

- ប្រជាជនម៉ាឡេម្ចាស់ស្រុកមិនសប្បាយចិត្តដោយសារការមិនយកចិត្តទុកដាក់ក្នុងការផ្តល់សិទ្ធិនិងឧត្តមភាពដល់ក្រុមរបស់ខ្លួនឱ្យលើសប្រជាជនអន្តោប្រវេសន៍

- អង្គការជាតិរួបរួមម៉ាឡេស៊ីបានបង្កើតឡើង ហើយបង្ខំឱ្យអង់គ្លេសលះបង់នូវគំនិតបង្កើតសហភាពចោល

- អង្គការជាតិរួមម៉ាឡេស៊ីបានយល់ព្រមតាមរចនាសម្ព័ន្ធរដ្ឋបាលបែបសហព័ន្ធ និងអនុញ្ញាតឱ្យជនជាតិដែលមិនមែនជាម៉ាឡេទាំងឡាយបំពេញនូវលក្ខខណ្ឌដ៏តឹងរឹងមួយរបស់ខ្លួនទើបមានសិទ្ធិពេញជាពលរដ្ឋម៉ាឡេ។ 

43
New cards

តើប្រជាជនម៉ាឡេសុីចម្រុះដោយជនជាតិអ្វីខ្លះ?

- ជនជាតិម៉ាឡេ 61.7% - ចិន 29.7% - ឥណ្ឌា 8.1% - ជនជាតិផ្សេងទៀត 0.5%។

ពួកនេះធ្វើដំណើរមកពីប្រទេសចិនច្រើនឡើងៗ ដោយសារលក្ខខណ្ឌសង្គម និងងធម្មជាតិ ហើយម៉ាឡេសុីមានការអនុគ្រោះ

ដល់ការរស់នៅរបស់ពួកគេ។

44
New cards

5. តើប្រទេសម៉ាឡេសុីកាន់សាសនាអ្វីខ្លះ?

- អុីស្លាម 60.4%

- ពុទ្ធសាសនិក 19.2%

- គ្រិស្តសាសនិក 9.1%

- ហិណ្ឌូសាសនិក 6.3%

- ខុងជឺនិយម និងតាវនិយម(ចិន) 2.6%

- ផ្សេងៗ 1.6%។