Chemistry

0.0(0)
Studied by 0 people
call kaiCall Kai
learnLearn
examPractice Test
spaced repetitionSpaced Repetition
heart puzzleMatch
flashcardsFlashcards
GameKnowt Play
Card Sorting

1/15

encourage image

There's no tags or description

Looks like no tags are added yet.

Last updated 10:36 AM on 6/22/26
Name
Mastery
Learn
Test
Matching
Spaced
Call with Kai

No analytics yet

Send a link to your students to track their progress

16 Terms

1
New cards

តេីកម្លាំងដែលប្រទាញNaClទៅវិញទៅមកគឺជាកម្លាងអ្វី?

កម្លាំងអុីយ៉ុង

2
New cards

ចូរសរសេររូបមន្តទូទៅនៃ អាមីន អាមីត អាស៊ីតអាមីណេ ។

សរសេររូបមន្តទូទៅនៃ អាមីន អាមីត អាស៊ីតអាមីណេ ៖

អាមីន R-NH,
អាមីត R-CO-NH,
អាមីន R-CH(NH)-COOH

3
New cards

ហេតុអ្វីបានជាល្បឿនប្រតិកម្មអាស្រ័យទៅលើសីតុណ្ហភាព? ចូរបកស្រាយ ។

បានជាល្បឿនប្រតិកម្មអាស្រ័យទៅលើសីតុណ្ហភាព ព្រោ៖
កាលណាសីតុណ្ហភាពកើនឡើង ម៉ូលេគុលមានចលនាកាន់តែលឿន នាំឱ្យ ទង្គិចប្រសិទ្ធកើនឡើង ល្បឿនប្រតិកម្មកាន់តែលឿន ។
កាលណាសីតុណ្ហភាពថយចុះ ម៉ូលេគុលមានចលនាកាន់តែយឺត នាំឱ្យទង្គិច ប្រសិទ្ធថយចុះ ល្បឿនប្រតិកម្មកាន់តែយឺត

4
New cards

ដូចម្តេចដែលហៅថា សមីការអ៊ីយ៉ុងសម្រួល?

សមីការអ៊ីយ៉ុងសម្រួល គឺជាសមីការដែលសរសេរតែសមាសធាតុ ឬអឺយ៉ុងទាំង ឡាយណាដែលរងនូវបម្រែបម្រួលនៅក្នុងប្រតិកម្មនៅក្នុងសូលុយស្យុង ។

5
New cards

ដូចម្តេចដែលហៅថា អឺយ៉ុងកម្ម?

អ៊ីយ៉ុងកម្ម គឺជាអំពើដែលអឺយ៉ុងកើតឡើងពីម៉ូលេគុលនៃធាតុរលាយក្រោមអំពើ នៃធាតុរំលាយ ។

6
New cards

ចូរឱ្យឈ្មោះកត្តាទាំងបីដែលនាំឱ្យរំខានដល់លំនឹងគីមី ។


២. កត្តាទាំងបីដែលនាំឱ្យរំខានដល់លំនឹងគីមី មាន៖

កត្តាកំហាប់

កត្តាសម្ពាធ

និងកត្តាសីតុណ្ហភាព ។

7
New cards

ក្នុងកែវមួយមានគ្រាប់ស័ង្គសី (Zini)គេបានបន្ថែមអាស៊ីតក្លរីឌ្រិចខាប់ល្មមបន្តិច ប្រតិកម្មពុះកញ្ជ្រោល ។ តើអ្នកត្រូវធ្វើដូចម្តេចដើម្បីបន្ថយល្បឿនប្រតិកម្ម?


៣. ក្នុងកែវមួយមានគ្រាប់ស័ង្គសី (Zn) គេបានបន្ថែមអាស៊ីតក្លរីឌ្រិចខាប់ល្មមបន្តិច

ប្រតិកម្មពុះកញ្ជ្រោល ។ ដើម្បីបន្ថយល្បឿនប្រតិកម្ម យើងត្រូវ៖

កត្តាកំហាប់ : យើងពង្រាវសូលុយស្យុងដោយបន្ថែមទឹកសុទ្ធដែលត្រជាក់ចូល

កត្តាសីតុណ្ហភាព : យើងបញ្ចុះសីតុណ្ហភាពដោយយកប្រព័ន្ធទៅដាក់ត្រាំក្នុង ជើងទឹកកក ឬទូរទឹកកក ។

8
New cards

៧. ដូចម្តេចដែលហៅថា សូលុយស្យុងតំប៉ឹង ?

៧. សូលុយស្យុងតំប៉ុង គឺជាល្បាយនៃអាស៊ីតខ្សោយជាមួយនឹងបាសឆ្លាស់ ឬក៏ជា ល្បាយនៃបាសខ្សោយជាមួយនឹងអាស៊ីតឆ្លាស់ដែលមានកំហាប់ប្រហាក់ប្រហែល គ្នា ឬស្មើគ្នា ។

9
New cards


៨. តើគូអាស៊ីត-បាសឆ្លាស់របស់ទឹកមានប៉ុន្មានគូ?

ក. តើគូមួយណាដែលទឹកមាននាទីជាអាស៊ីត ?

ខ. តើគូមួយណាដែលទឹកមាននាទីជាបាស



៨. គូអាស៊ីត-បាសឆ្លាស់របស់ទឹកមាន ២គូ៖ H₂O* / H₂O និង H₂O/OH ។

ក. គូដែលទឹកមាននាទីជាអាស៊ីត គឺ H₂O / OH

ខ. គូដែលទឹកមាននាទីជាបាស គឺ H₂O / H,O ។

10
New cards

៤. នៅសីតុណ្ហភាពជាក់លាក់មួយ អាស៊ីតក្លរីឌ្រិចមានប្រតិកម្មជាមួយដុំថ្មម៉ាប ឬ កាល់ស្យូមកាបូណាតដោយល្បឿនយឺតជាងជាមួយម្សៅម៉ាប ។

a. សរសេរសមីការ និងពន្យល់ថាហេតុអ្វីបានជាល្បឿនប្រតិកម្មខុសគ្នា ។

b. ចូរពណ៌នាពីវិធីពីរយ៉ាងដែលធ្វើអោយល្បឿនប្រតិកម្មខាងលើប្រែប្រួល ។

៤. នៅសីតុណ្ហភាពជាក់លាក់មួយ អាស៊ីតក្លរីឌ្រិចមានប្រតិកម្មជាមួយដុំថ្មម៉ាប ឬ
កាល់ស្យូមកាបូណាតដោយល្បឿនយឺតជាងជាមួយម្សៅម៉ាប ។
ក. សមីការ CaCO, + 2HCl → CaCl₂ + CO₂ + H₂O
បានជាល្បឿនប្រតិកម្មកើតឡើងខុសៗគ្នា ព្រោះផ្ទៃប៉ះនៃម្សៅម៉ាប មានច្រើន ជាងផ្ទៃប៉ះនៃដុំថ្មម៉ាប ឬព្រោះទំហំភាគល្អិតមានទំហំខុសគ្នា មួយជាម្សៅម៉ាប ឯ មួយទៀតជាដុំថ្មម៉ាប ។
ខ. ពណ៌នាពីវិធីពីរយ៉ាងដែលធ្វើអោយល្បឿនប្រតិកម្មខាងលើប្រែប្រួល ៖
វិធីទី១ គឺទំហំភាគល្អិត៖
- កាលណាគេប្រើម្សៅម៉ាប ទំហំភាគល្អិតតូច ផ្ទៃប៉ះច្រើន ទង្គិចប្រសិទ្ធច្រើន នោះល្បឿនប្រតិកម្មកាន់តែលឿន ។
- កាលណាគេប្រើដុំថ្មម៉ាប ទំហំភាគល្អិតធំ ផ្ទៃប៉ះតិច ទង្គិចប្រសិទ្ធតិច នោះល្បឿនប្រតិកម្មកាន់តែយឺត ។
វិធីទី២ គឺកំហាប់អង្គធាតុប្រតិករ ៖
- កាលណាគេបង្កើនកំហាប់ HCI ម៉ូលេគុលកាន់តែខិតជិតគ្នា ងាយទង្គិច ប្រសិទ្ធ នោះល្បឿនប្រតិកម្មកាន់តែលឿន ។
- កាលណាគេបន្ថយកំហាប់ HCI (ចាក់ទឹកត្រជាក់ចូល) ម៉ូលេគុលកាន់តែ ឃ្លាតឆ្ងាយពីគ្នា មិនងាយទង្គិចប្រសិទ្ធ នោះល្បឿនប្រតិកម្មកាន់តែយឺត

11
New cards


៥. តើគេប្រើ pH សម្រាប់វាស់អ្វី? ចូរឱ្យនិយមន័យ pH ។

៥. គេប្រើ pH សម្រាប់វាស់ឬបង្ហាញថាសូលុយស្យុងជាអាស៊ីត ជាបាស ឬណិត ។ និយមន័យ៖ pH គឺជាទំហំផ្ទុយលោការីតគោលដប់នៃកំហាប់អឺយ៉ុង H,O+ នៅក្នុងសូលុយស្យុង ។ ឬ pH = -log[HO]

12
New cards

៥. ដូចម្តេចដែលហៅថា សូលុយស្យុងណិត ? តើវាមាន pH ស្មើនឹងប៉ុន្មាន?

៦. កាបូនតេត្រាកួរ (CCL) ជាសមាសធាតុមិនប៉ូលែ ។ តើកម្លាំងអ្វីដែលម៉ូលេ តុលនេះប្រទាញគ្នា ?

៧. ចូរឱ្យនិយមន័យចំណុចសមមូលអាស៊ីត-បាស ។

៨. តើយើងត្រូវជ្រើសរើសអង្គធាតុចង្អុលពណ៌អ្វីមកប្រើនៅក្នុងអត្រាកម្មអាស៊ីត ខ្លាំង និងបាសខ្លាំង ?

៩. តើកត្តាអ្វីដែលនាំឱ្យថេរលំនឹង K ប្រែប្រួល?

១០. ហេតុអ្វីបានជាអាស៊ីតអាមីណេមានលក្ខណៈទេ?

5. សូលុយស្យុងណិត គឺជាសូលុយស្យុងដែលចំនួនម៉ូលនៃអ៊ីយ៉ុងអ៊ីដ្រូញ៉ូមមាន តម្លៃស្មើនឹងចំនួនម៉ូលនៃអ៊ីយ៉ុងអឺង្រុកស៊ីត ឬកំហាប់នៃអ៊ីយ៉ុងអ៊ីដ្រូញ៉ូមមាន តម្លៃស្មើនឹងកំហាប់នៃអ៊ីយ៉ុងអឺស្រុកស៊ីត ។ សូលុយស្យុងណឺត មាន pH ស្មើនឹង 7 ។

៦. កាបូនតេត្រាយ (CCI,) ជាសមាសធាតុមិនប៉ូលែ ។ កម្លាំងដែលម៉ូលេគុលនេះ ប្រទាញគ្នា គឺ កម្លាំងរបាយឡុនដុន ។

៧. និយមន័យ៖ ចំណុចសមមូលអាស៊ីត-បាស គឺជាចំណុចមួយដែលសូលុយស្យុង ពីរមានចំនួនធាតុគីមីរលាយចូលគ្នាក្នុងសមាមាត្រស្មើគ្នា ។នៅក្នុងអត្រាកម្មអាស៊ីតខ្លាំង និងបាសខ្លាំង អង្គធាតុចង្អុលពណ៌ដែលត្រូវប្រើតិ ប្រូម៉ូទីមុលខៀវ (BBT) ។

៩. កត្តាអ្វីដែលនាំឱ្យថេរលំនឹង K ប្រែប្រួល គឺកត្តាសីតុណ្ហភាពតែមួយគត់ ។

១០. បានជាអាស៊ីតអាមីណេមានលក្ខណៈទ្វេ ព្រោះម៉ូលេគុលរបស់អាស៊ីតអាមីណេ មានបង្គំនាទីពីរ គឺបង្គំអាមីណូ (-NH₂) ដែលមាននាទីជាបាស និងបង្គំកាបុក ស៊ីល (-COOH) ដែលមាននាទីជាអាស៊ីត ។

13
New cards

តើទំហំភាគល្អិតនៃអង្គធាតុប្រតិករមានឥទ្ធិពលដូចម្តេចទៅលើល្បឿននៃ ប្រតិកម្ម ?

ទំហំភាគល្អិតនៃអង្គធាតុប្រតិករមានឥទ្ធិពលទៅលើល្បឿននៃប្រតិកម្ម ៖
កាលណាទំហំភាគល្អិតកាន់តែតូច នោះផ្ទៃប៉ះរបស់វាកាន់តែច្រើន ចំនួនទង្គិច ប្រសិទ្ធកើនឡើង ដែលនាំឱ្យល្បឿននៃប្រតិកម្មកាន់តែលឿន ។
កាលណាទំហំភាគល្អិតកាន់តែធំ នោះផ្ទៃប៉ះរបស់វាកាន់តែតិច ចំនួនទង្គិច ប្រសិទ្ធថយចុះ ដែលនាំឱ្យល្បឿននៃប្រតិកម្មកាន់តែយឺត ។

14
New cards

ចូរឱ្យនិយមន័យ អេឡិចត្រូលីតខ្លាំង និងអេឡិចត្រូលីតខ្សោយ ។

និយមន័យអាស៊ីតតាមប្រុងស្ទែត-ឡូរី និងតាមអារ៉េញ៉ុស ៖
អាស៊ីត (ប្រុងស្ទែត-ឡូរី) គឺជាប្រភេទគីមី (អាតូម អឺយ៉ុង ម៉ូលេគុល) ទាំង ឡាយណាដែលបោះបង់ប្រូតុង ឬបោះបង់ H ។
អាស៊ីត (អារ៉េញ៉ុស) គឺសមាសធាតុដែលបង្កើតអ៊ីយ៉ុង H+ នៅក្នុងទឹក ។

15
New cards

ចូរឱ្យនិយមន័យ អេឡិចត្រូលីតខ្លាំង និងអេឡិចត្រូលីតខ្សោយ ។

និយមន័យអេឡិចត្រូលីតខ្លាំង និងអេឡិចត្រូលីតខ្សោយ ៖

អេឡិចត្រូលីតខ្លាំង គឺជាសមាសធាតុដែលក្នុងសូលុយស្យុងទឹករាវចម្លងចរន្ត អគ្គិសនីបានល្អ ហើយសមាសធាតុនោះបំបែកជាអ៊ីយ៉ុងទាំងស្រុងក្នុងទឹក ។

អេឡិចត្រូលីតខ្សោយ គឺជាសមាសធាតុទាំងឡាយដែលក្នុងសូលុយស្យុងទឹករាវ ចម្លងចរន្តអគ្គិសនីមិនបានល្អ ហើយសមាសធាតុនោះបំបែកជាអឺយ៉ុងបានតិច តួចណាស់ក្នុងសូលុយស្យុងទឹក ។

16
New cards

ចូររកឧទាហរណ៍មួយ នៃកាតាលីសអេតេរ៉ូសែននៃឌីស្មូតកម្មទឹកអុកស៊ីសែន ។

ឧទាហរណ៍មួយ នៃកាតាលីសអេតេរ៉ូសែននៃទីស្មូតកម្មទឹកអុកស៊ីសែន៖ សមីការ

2H₂O (aq) → H2O(l) + O2(g)

(MnO2 ler →)