1/23
Looks like no tags are added yet.
Name | Mastery | Learn | Test | Matching | Spaced | Call with Kai |
|---|
No analytics yet
Send a link to your students to track their progress
តើការចិញ្ចឹមសត្វនៅកម្ពុជាភាគច្រើនមានលក្ខណ:ដូចម្តេច?
-តូចតាចនៅក្នុងរង្វង់គ្រួសារ
-ប្រើជាកម្លាំងអូសទាញ
-ពុំមែនសម្រាប់ធ្វើជំនួញ
-បែបយថាផល។
ហេតុអ្វីបានជាការចិញ្ចឹមសត្វនៅប្រទេសកម្ពូជាពុំទាន់រីកចម្រើន?
-ខ្វះដើមទុន
-ខ្វះបច្ចេកទេសវិទ្យាសាស្ត្រ
-ខ្វះជម្រើសពូជសត្វ
-គ្មានជម្រកត្រឹមត្រូវ។
តើសកម្មភាពនេសាទធំៗនៅប្រទេសកម្ពុជាបានប្រព្រឹត្តទៅនៅកន្លែងណាខ្លះ?
-បឹងទន្លេសាប
-ឆ្នេរសមុទ្រកម្ពុជា។
នៅមុនឆ្នាំ 1970 មូលហេតុអ្វីបានជានៅប្រទេសកម្ពុជាសម្បូរត្រី?
ព្រោះលក្ខខណ្ឌបរិស្ថានធម្មជាតិ និងសង្គមផ្តល់ភាពអនុគ្រោះដូចជា៖
-សម្បូរព្រៃលិចទឹក
-របបទឹកទៀងទាត់
-បទល្មើសនេសាទមានតិចតួច។
បើធៀបពីមុនឆ្នាំ 1970 មកដល់បច្ចុប្បន្ន តើផលិតផលត្រីទឹកសាបនៅកម្ពុជាមានការកើនឡើងដែរឬទេ? ហេតុអ្វី?
មានការថយចុះព្រោះ៖
-បញ្ហាសង្គ្រាមនិងបំពុល
-ការកាប់បំផ្លាញព្រៃលិចទឹក
-ការនេសាទនៅរដូវត្រីពង
-ការប្រើអគ្គិសនី និងការប្រើប្រាស់គ្រាប់បែក។
តើឧស្សាហកម្មជាអ្វី?
គឺជាសំណុំសកម្មភាពសេដ្ខកិច្ចដែលផលិតគ្រឿងសម្ភារ:ប្រើប្រាស់ និងផលិតផលផ្សេងៗតាមការប្លែងភាពនិងប្រើប្រាស់រូបធាតុដើម។
តើឧស្សាហកម្មនៅប្រទេសកម្ពុជាណាដែលមានសកម្មភាពខ្លាំងក្លាជាងគេ?
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ សហគ្រាសសំណង់ រោងចក្រអគ្គិសនី រោងចក្រអាហារភេសជ្ជ: បារីជាដើម។
នៅកម្ពុជា តើមានសកម្មភាពឧស្សាហកម្មមានលក្ខណ:ដូចម្តេច?
មិនទាន់ទទួលបានការលូតលាស់ទេដោយហេតុថា៖
-មានតែរោងចក្រតូចៗផលិតមុខទំនិញសម្រាប់តែបំពេញតម្រូវការក្នុងស្រុកតិចតួច មិនទាន់ឆ្លើយតបនឺងតម្រូវការប្រើប្រាស់បានឡើយ។
ឃើញមានតែឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងឧស្សាហកម្មសំណង់ទេដែលលួតលាស់ជាងគេប៉ុន្តែវិស័យនេះជួបប្រទះនឹងបញ្ហាប្រឈមដូចជា រោងចក្រខ្លះត្រូវបិទទ្វារ ខ្លះផ្អាកដំណើរការ ខ្លះមានដំណើរការឡើងវិញ ខ្លះបង្កើតថ្មី ហើយការងារសំណង់ក៏ស្ថិតក្នុងស្ថានភាពបែបនេះដែរុំ
តើឧស្សាហកម្មមានសារ:សំខាន់អ្វីខ្លះ?
-ផ្តល់ការងារជូនប្រជាជន
-ផ្តល់ប្រាក់ចំណូលជាតិ ក៏ដូចជាប្រជាជន
-ផ្តល់ផលិតផលសម្រាប់ប្រើប្រាស់និងនាំចេញ
-ជួយរក្សាលំនឹងជញ្ជីងពាណិជ្ជកម្ម។
តើគមនាគមន៍ជាអ្វី?
ជាផ្លូវគ្រប់ប្រភេទដែលបម្រើដល់ការធ្វើដំណើរពីទីកន្លែងមួយទៅកាន់ទីកន្លែងមួយទៀតដោយមានគោលបំណងច្បាស់លាស់។
តើគមនាគមន៍មានប៉ុន្មានប្រភេទ?
៣គឺ៖
-ផ្លូវគោក៖ ផ្លូវថ្នល់ ផ្លូវដែក
-ផ្លូវទឹក
-ផ្លូវអាកាស។
តើផ្លូវគោកមានប៉ុន្មានប្រភេទ?
2 ប្រភេទគឺ៖
-ផ្លូវថ្នល់ (ទាំងអស់មានប្រវែង 38093km)
-ផ្លូវដែក (សរុប 651km និងមានលក្ខណ:បុរាណនៅឡើយ)។
តើផ្លូវថ្នល់ចែកជាប៉ុន្មានទៀត?
-ផ្លូវចាក់កៅស៊ូ 2977km
-ផ្លូវមិនទាន់ចាក់កៅស៊ូ 35 116km។
ហេតុអ្វីបានជាគេថា «បណ្តាញគមនាគមន៍មានក្បាលជារថភ្លើងនៃកំណើនសេដ្ឋកិច្ច»?
ព្រោះថាគមនាគមន៍ជាសកម្មភាពបម្រើឱ្យគ្រប់ផ្នែកទាំងអស់នៃសេដ្ឋកិច្ចជាតិ។ បើគ្មានគមនាគមន៍ទេ អ្វីៗទាំងអស់នឹងគ្មានដំណើរការ គ្មានការអភិវឌ្ឍ។ គមនាគមន៍អាចប្រៀបប្រដូចបានទៅនឹងសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមសារពាង្គកាយមនុស្សឱ្យមានរីកលូតលាស់ដូច្នេះដែរ។
ចូរបង្ហាញពីផ្លូវទឹកនៅកម្ពុជា។
ផ្លូវទឹកនៅកម្ពុជាមានប្រវែង 2400km។ ការដឹកជញ្ជូនតាមផ្លូវទឹកចែកចេញជា២ប្រភេទ៖
-ការដឹកជញ្ជូនតាមផ្លូវទន្លេ (ទន្លេសាប ទន្លេមេគង្គ)
-ការដឹកជញ្ជូនតាមផ្លូវសមុទ្រ (ភ្ជាប់ពីទីក្រុងព្រះសីហនុទៅក្រុងខេមរភូមិន្ទ (ខេត្តកោះកុង))។
សារ:សំខាន់ផ្លូវទឹក
-ផ្លូវគមនាគមន៍់
-ជាជម្រកកំពង់ផែ
-ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម
-ផ្តល់ទឹកសម្រាប់ប្រើប្រាស់
-ជាកន្លែងនេសាទ
-ជាជម្រកមច្ឆាជាតិ
-ផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម
-ជាកន្លែងសម្រាប់សង់រោងចក្រឧស្សាហកម្ម
-ជាកន្លែងទេសចរណ៍
-ជាប្រភពធនធានរ៉ែ
-ជាប្រភពថាមពលវារីអគ្គិសនី។
តើអាកាសយានដ្ឋានសំខាន់ៗនៃព្រះជាណាចក្រកម្ពុជាមានប៉ុន្មាន? អ្វីខ្លះ?
-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
-អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។
ចូរបង្ហាញពីសារ:ប្រយៅជន៍នៃការដឹកជញ្ជូនតាមផ្លូវអាកាស។
- សម្រួលការធ្វើទំនាក់ទំនងបណ្តាប្រទេសនានាខាងនយោបាយ សេដ្ឋកិច្ច
- សម្រួលដល់ការធ្វើទំនាក់ទំនងក្នុងស្រុក រដ្ឋបាល គ្រប់គ្រង ការពារជាតិ
- សម្រួលដល់ការដឹកនាំអ្នកដំណើរកម្សាន្តទេសចរណ៍បានឆាប់រហ័ស មានសុវត្ថិភាព
- ធ្វើឱ្យអន្តរជាតិទទួលស្គាល់កម្ពុជា កាន់តែច្បាស់តាមរយៈទេសចរណ៍
- អាចដឹកជញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យបានឆាប់រហ័ស ទាន់ពេលវេលា
- ងាយស្រួលការធ្វើជំនួញ ដឹកទំនិញ ក្នុងនិងក្រៅប្រទេស
- ការដឹកជញ្ជូនបានឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងផាសុខភាព។
តើពាណិជ្ជកម្មជាអ្វី?
ពាណិជ្ជកម្ម ឬ ជំនួញ គឺជាសកម្មភាពទិញលក់ ដោះដូរទំនិញ គ្រឿងបរិភោគឬលក់សេវា។ ដូចនេះ បើនិយាយពីពាណិជ្ជកម្ម គឺត្រូវនិយាយពីការទិញ លក់ ទំនិញ និង អតិថិជនអ្នកទិញដូរសម្រាប់ជំនួយក្នុងស្រុកពីការនាំចេញ នាំចូល ដៃគូពាណិជ្ជកម្ម និងជញ្ជីងពាណិជ្ជកម្មសម្រាប់ជំនួញក្រៅប្រទេស។ វិស័យពាណិជ្ជកម្មកម្ពុជា ដោយវិស័យដទៃទៀតនៃសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពអន់ថយដូចនេះ ពាណិជ្ជកម្ម ក៏បានខ្សាយទៅតាមនោះដែរតាំងពីដើមដរាបមក។
តើប្រទេសកម្ពុជាមានទំនិញនាំចេញទៅកាន់បណ្តាប្រទេសណាខ្លះក្នុងពិភពលោកនិងមានទំនិញសំខាន់ៗអ្វីខ្លះ?
តើប្រទេសកម្ពុជាយើងបាននាំចូលផលិតផលអ្វីខ្លះ? ហើយនាំមកពីប្រទេសណាខ្លះ?
ដូចម្តេចដែលហៅថា «ជញ្ជីងពាណិជ្ជកម្ម»?