1/99
Looks like no tags are added yet.
Name | Mastery | Learn | Test | Matching | Spaced | Call with Kai | Chat |
|---|
No analytics yet
Send a link to your students to track their progress
តើប្រទេសកម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ានប៉ុន្មានលើក?
៣លើក
តើព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយអ្វី?
ក្រុមប្រឹក្សារាជសម្បត្តិ
តើព្រឹទ្ធសភាជាអង្គការដែលមានអំណាចអ្វី?
នីតិប្បញ្ញត្តិ
តើអ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមានអាយុយ៉ាងតិចប៉ុន្មាន?
២៥ឆ្នាំ
តើបច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជាមានក្រុងចំនួនប៉ុន្មាន?
៣២
តើប្រទេសមានផ្ទៃដីធំជាងគេលើពិភពលោកគឺអ្វី?
រុស្ស៊ី
ប្រទេសកម្ពុជាចូលជាសមាជិកអាស៊ាននៅថ្ងៃទីប៉ុន្មាន?
៣០ មេសា ១៩៩៩
តើប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំអ្វី?
៧ កក្កដា ២០០៨
តើគ្រប់មនុស្សទាំងអស់ត្រូវមានសីលធម៌ លោកសុខជាមនុស្ស ដូច្នេះលោក សុខត្រូវតែមានសីលធម៌ខ្ពស់ដែរ។
ជាអនុមានញែក
តើតម្លៃចែកចេញជាប៉ុន្មានប្រភេទ?
៥ប្រភេទ តម្លៃពុទ្ធិ តម្លៃសោភ័ណតម្លៃសីលធម៌តម្លៃ សាសនា តម្លៃ សង្គម
តើវិធីដោះស្រាយកាកសំណល់មានប៉ុន្មានប្រភេទ?
៣ ប្រភេទ
ដើមឈើធំមួយអាចផ្ទុកទឹកប៉ុន្មានលីត្រ?
៤០០លីត្រ
តើសីលវិជ្ជាជាអ្វី?
ជាការសិក្សាអ្វីដែលខុស និងត្រូវនៅក្នុងការប្រព្រឹត្តរបស់ មនុស្ស
ចូរពិនិត្យនិយមន័យនៃធ្នាក់ បើយល់ថាត្រូវ ៖
ធ្នាក់ជាពាក្យគេប្រើសម្រាប់ទាក់ពាក្យសម្តី ដើម្បីបង្កើតកន្សោមមាន ធ្លាក់។
ពាក្យដែលជាឈ្នាប់ បើយល់ថាត្រូវ៖
និង រីឯ ប៉ុន្តែ ចំណែកឯ
ពាក្យដែលជាធ្នាក់ បើយល់ថាត្រូវ៖
អំពី របស់ នៃ ដោយ រវាង កាលពី
ចូរពិនិត្យសំណេរនៃការប្រើដំណកឃ្លាខាងក្រោម បើអ្នកយល់ថាត្រូវ៖
សត្វគោ និងក្របី សុទ្ធតែជាសត្វចិញ្ចឹម
ចូរពិនិត្យខ្លឹមសារនៃឃ្លាខាងក្រោម បើអ្នកយល់ថាត្រូវ ៖
អ្នកខ្លះយល់ថាភាសាខ្មែរកើតមានតាំងពីមានមនុស្សខ្មែរមកម៉្លេះ។
ចូរជ្រើសរើសចម្លើយដែលអ្នកយល់ថាត្រូវ៖
ក្នុងមាត្រា៥ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា “ភាសា អក្សរ ដែលប្រើជាផ្លូវការគឺភាសា និងអក្សរខ្មែរ”
តើមួយណាជាសំណេរត្រឹមត្រូវបែបខ្មែរ ចូរជ្រើសរើស៖
១០ ០០០ ០០០.០០រៀល
ចូរពិនិត្យទម្រង់សំណេរដែលមានប្រើ ដូចមានបើយល់ថាត្រឹមត្រូវ ចូរ ជ្រើសរើស៖
បេក្ខជន ក ត្រូវផ្តល់ឯកសារបន្ថែមទៀត ដូចមានបញ្ជាក់ក្នុងសេចក្តីជូន ដំណឹង។
ឧទ្យានជាតិក្នុងព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មាន ចូរពិនិត្យសំណេរខាងក្រោមចូរជ្រើសរើស៖
ចំនួន១២
តើកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំអ្វី?
២០០៤
អាទិភាពទី១ ក្នុងចំណោមអាទិភាព៤ ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភាផ្តោតគឺ៖
មនុស្ស
ប្រទេសកម្ពុជាបោះឆ្នោតថ្នាក់ជាតិបានប៉ុន្មានដងហើយ?
៧ដង
ក្រសួងមុខងារសាធារណៈបង្កើតនៅឆ្នាំអ្វី?
២០១៣
សមាគមន៍អាស៊ានមានប៉ុន្មានប្រទេស?
១១
ហេតុអ្វីប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អប្រសើរ?
គោលនយោបាយវ៉ាក់សាំងកូវីដ១៩, អ្នកដឹកនាំពូកែ, វិធានការ ៣ការពារ ៣កុំ
សមាសភាពរាជរដ្ឋាភិបាលមាន
នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជាមានឃុំ សង្កាត់ចំនួន៖
១៦៥២
តើលន់ណុលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ នៅថ្ងៃខែឆ្នាំអ្វី?
១៨ មីនា ១៩៧០
ដូចម្តេចដែលហៅថាប្រវត្តិសាស្ត្រ?
ការសិក្សាអំពីហេតុការណ៍និងព្រឹត្តិការណ៍អតីតកាល របស់មនុស្ស ជាតិអំពី ចំណេះដឹង អតីតកាលរបស់មនុស្សជាតិ និងសង្គមមនុស្ស
ការសិក្សាពីប្រវត្តិសាស្ត្រមានតម្លៃអ្វីខ្លះ?
តម្លៃអប់រំ តម្លៃវប្បធម៌ និងតម្លៃសីលធម៌សម្រាប់មនុស្សក្នុងសង្គម
តើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបាន ប្រកាសឱ្យប្រើនៅឆ្នាំអ្វី?
២០០៨
តើរបបរាជានិយមនៃព្រះរាជាណាចក្រកម្ពុជាជារបបអ្វី?
របបមានព្រះមហាក្សត្រអនុវត្តព្រះរាជតួនាទីស្របតាមរដ្ឋធម្មនុញ្ញ
សមាសភាពនៃរាជរដ្ឋាភិបាលមាន៖
នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
តើសេវាសាធារណៈខុសពីសេវាឯកជនត្រង់អ្វី?
សេវាសាធារណៈមិនស្វែងរកប្រាក់ចំណេញ
កម្មវិធីកែទម្រង់៣បូក១មានន័យអ្វី?
កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្មវិធី ជាតិកែទម្រង់រដ្ឋបាលសាធារណៈបូកនិងកម្មវិធីកំណែទម្រង់ច្បាប់ និង ប្រព័ន្ធ យុត្តិធម៌
តើសេវាសាធារណៈ ដែលបានកំណត់នៅក្នុងគោលនយោបាយស្តីពីការ ផ្តល់សេវាសាធារណៈ មានខ្លឹមសារដូចម្តេច?
រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នទទួលសមត្ថកិច្ចក្នុងការផ្តល់សេវាសាធារណៈ
តើកម្ពុជាមានឥស្សរជន ដែលទទួលតំណែងជាអគ្គលេខាធិការអាស៊ាន នៅឆ្នាំអ្វី?
២០២៣
តើស្ថានភាពប្រទេសទីម័រឡេស្តជាមួយអាស៊ានជាអ្វី?
ជាសមាជិកពេញសិទ្ធិរបស់អាស៊ានទី១១
តើប្រធានអាស៊ានមានអាណត្តិប៉ុន្មានឆ្នាំ?
១ឆ្នាំ
តើព្រះរាជាណាចក្រកម្ពុជាមានប្រមុខរដ្ឋជា៖
ព្រះមហាក្សត្រ
សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបាន៖
បោះឆ្នោតជ្រើសតាំងខ្លះ និងចាត់តាំងខ្លះ
តើមន្ត្រីរាជការស៊ីវិលអាចស្នើសុំចូលនិវត្តន៍មុនកាលកំណត់ក្នុងករណីអ្វី?
មានអតីតភាពការងារយ៉ាងតិច៣០ឆ្នាំ
តើសហគមន៍អាស៊ានត្រូវបានបែងចែកជាអ្វី?
សហគមន៍នយោបាយ-សន្តិសុខអាស៊ាន សហគមន៍ សេដ្ឋកិច្ចអា ស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន
តើអាណត្តិរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្តមានរយៈពេល៖
៥ឆ្នាំ
តើការបង្កើតមន្ទីពេទ្យបង្អែករាជធានី ខេត្ត ត្រូវធ្វើឡើងដោយអ្វី?
ប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួង មហាផ្ទៃ
តើប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និង ភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ តែងតាំងដោយ៖
អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ
ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាត្រូវ បានប្រកាសឱ្យប្រើនៅឆ្នាំអ្វី?
ឆ្នាំ១៩៩៤
តើកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ ឆ្នាំ២០១៥-២០១៨ បាន កំណត់នូវគោលបំណងរួមសំខាន់ៗមាន៖
សេវា ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងបៀវត្ស
តើច្បាប់មួយចូលជាធរមានលុះណាតែ?
ប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ
តើលិខិតបទដ្ឋានគតិយុត្តិអ្វីខ្លះដែលអាចមានលក្ខណៈជាឯកត្តភូត?
ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា
តើរាជរដ្ឋាភិបាលកម្ពុជាអាចបង្កើតឡើងដោយអ្វី?
ការបោះឆ្នោតទុកចិត្តដោយរដ្ឋសភានិងការតែងតាំងដោយព្រះ មហាក្សត្រ
តើក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីអ្វី?
ត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ បកស្រាយច្បាប់ ដោះស្រាយវិវាទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា
តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់លើកទី១ បានប្រព្រឹត្ត ទៅនៅឆ្នាំអ្វី?
ឆ្នាំ២០០២
តើក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបាន៖
បោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ
តើក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបាន៖
បោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប)គឺជាអ្វី?
ស្ថាប័នអន្តរក្រសួងដឹកនាំកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
តើរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័ត ដោយប្រើមតិភាគច្រើន ប៉ុន្មានប្រភេទ?
៣ ប្រភេទ
តើក្រុមប្រឹក្សាធម្មនុញ្ញមានសមាសភាពប៉ុន្មាន?
៩ រូប
តើរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា(នីតិកាលទី៦)មានសមាជិករដ្ឋ សភាចំនួនប៉ុន្មាន?
១២៥ រូប
តើព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានអាណត្តិប៉ុន្មានឆ្នាំ?
៦ឆ្នាំ
តើសមាសភាពក្រុមប្រឹក្សារាជសម្បត្តិមានចំនួនប៉ុន្មានរូប?
៩ រូប
តើអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវបានតែងតាំង ដោយអ្វី?
អនុក្រឹត្យ
តើព្រះមហាក្សត្រត្រូវជ្រើសចេញពីព្រះបច្ឆាញាតិ ដែលមានព្រះជន្មាយុ យ៉ាងតិច៖
៣០ ព្រះវស្សា
តើក្រុង ឬរាជធានីរបស់ប្រទេសកម្ពុជាណាត្រូវបានជ្រើសរើសដាក់ បញ្ចូលទៅក្នុងបណ្តាញទីក្រុងឆ្លាតរបស់អាស៊ាន?
សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ
តើការបោះផ្សាយរូបិយវត្ថុជាតិ (ប្រាក់រៀល) ជាភារៈផ្តាច់មុខ របស់៖
ធនាគារជាតិនៃកម្ពុជា
ឃ្លាមួយណាដែលត្រឹមត្រូវ គោលនយោបាយរូបិយវត្ថុ៖
ជាគោលនយោបាយដែលចេញដោយធនាគារជាតិនៃកម្ពុជាដើម្បី រក្សានូវ ស្ថេរភាពថ្លៃទំនិញ
ការរៀបចំដែលធ្វើឱ្យអ្នកលក់ និងអ្នកទិញអាចដោះដូរទំនិញគ្នាបានហៅថា៖
ទីផ្សារ
ដោយសារធនធានមានកម្រិត៖
យើងទាំងអស់គ្នាត្រូវធ្វើការជ្រើសរើស
ពាក្យថា «វិនិយោគ» ក្នុងម៉ាក្រូសេដ្ឋកិច្ច សំដៅទៅលើ៖
ការបង្កើតមូលធនថ្មី
តើដើម្បីគ្រប់គ្រងថ្លៃទំនិញមួយ ក្រុមហ៊ុនត្រូវតែមានសមត្ថភាពការប្រកួត ប្រជែង?
ធ្វើឱ្យខ្ពស់បំផុតនូវ
តើនៅក្នុងឧស្សាហកម្មក្រុមហ៊ុនមួយមានការគ្រប់គ្រងលើថ្លៃផលិតផល បានដោយអ្វី?
ប្រកួតប្រជែងមិនឥតខ្ចោះ
ផលិតផលក្នុងស្រុកសរុប () ស្មើនឹងអ្វី?
ការចំណាយសរុបនៅក្នុងសេដ្ឋកិច្ចលើទំនិញនិងសេវាដែលត្រូវបាន គេផលិត, តម្លៃនៃផលិតកម្មទាំងអស់ក្នុងសេដ្ឋកិច្ច, ប្រាក់ចំណូលសរុបក្នុងសេដ្ឋកិច្ច
កំណើនផលិតភាពពលកម្ម គឺជាកំណើននៃផលិតកម្ម៖
ក្នុងកម្មករមួយនាក់
តើខាងក្រោមនេះកត្តាមួយណាគឺជាប្រភពនៃកំណើនសេដ្ឋកិច្ច?
ធនធានច្រើនជាងមុន, បច្ចេកវិទ្យា
តើអតិផរណាគឺជាអ្វី?
ការកើនឡើងជាមធ្យមនៃថ្លៃទំនិញនិងសេវាកម្ម ដែលប្រជាពលរដ្ឋទាំងអស់ប្រើ ប្រាស់
តើសេដ្ឋកិច្ចជាការសិក្សាលើអ្វី?
សង្គមមួយដែលសម្រេចចិត្តយ៉ាងដូចម្តេចលើការផលិតអ្វី យ៉ាង ដូចម្តេចនិង របៀបណា
តើថ្លៃឱកាសរបស់ទំនិញមួយ គឺជាអ្វី?
បរិមាណនៃទំនិញដទៃទៀតដែលបានលះបង់សម្រាប់ទទួលបាន មួយឯកតានៃ ទំនិញនោះ
តើផលិតផលប្រើប្រាស់មួយ មានភាពយឺតនៃថ្លៃរបស់ការផ្គត់ផ្គង់ស្មើ ០,១។ តើកត្តាខាងក្រោមមួយណាដែលមិនជួយ ពន្យល់ករណីនេះ?
អ្នកប្រើប្រាស់ ត្រូវការពេលតិចតួចណាស់ដើម្បីឆ្លើយតបឱ្យពេញ លេញទៅនឹងការប្រែប្រួលនៃថ្លៃ
តើចម្លើយណាមួយ ដែលជានិយមន័យត្រឹមត្រូវសម្រាប់ការបរាជ័យ ទីផ្សារ?
សេដ្ឋកិច្ចទីផ្សារមួយបរាជ័យក្នុងការធានាប្រសិទ្ធភាពប៉ារឹតូ(Pareto- efficiency)
តើអំណះអំណាងមួយណា ដែលការដាក់របាំងពាណិជ្ជកម្មផ្តល់អត្ថ ប្រយោជន៍ សក្តានុពលដល់អ្នកប្រើប្រាស់?
ដើម្បីសម្រួលដល់ការធ្លាក់ចុះនៃវិស័យនានាដែលកំពុងអន់ថយ
តើការធ្វើហិរញ្ញប្បទានរបស់ក្រុមហ៊ុនមួយ ដោយធ្វើការបោះលក់មូលបត្រជាសាធារណៈក្នុងប្រព័ន្ធហិរញ្ញវត្ថុត្រូវបាន ចាត់ទុកជាយន្តការ៖
ហិរញ្ញប្បទានដោយផ្ទាល់ (Direct Finance)
តើអន្តរការីមូលបត្រមួយណាដែល ដើរតួនាទីជាភ្នាក់ងារសម្រាប់វិនិ យោគិននិងអ្នកទិញជាមួយអ្នកលក់មូលបត្រ?
អ្នកជួញដូរមូលបត្រ
តើនៅប្រទេសមួយហេតុអ្វីបានជាមានកំណើនប្រជាជន?
ដោយសារអត្រាកំណើតខ្ពស់ជាងអត្រាមរណៈ
តើគេទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការវិនិយោគលើសញ្ញាប័ណ្ណ (ប័ណ្ណបំណុលBonds)?
ការប្រាក់ (Interest), ចំណេញបម្រែបម្រួលថ្លៃ (Capital gain or lose)
តើអ្វីដែលតំណាងម្ចាស់កម្មសិទ្ធិនៅក្នុងក្រុមហ៊ុនសារជីវកម្ម (Corporation)?
ភាគហ៊ុនធម្មតា (Common stocks)
តើប្រទេសកម្ពុជាប្រើប្រាស់របបអត្រាប្តូរប្រាក់អ្វី?
អត្រាប្តូរប្រាក់អណ្តែត
នៅពេលបច្ចុប្បន្ននេះ តើប្រទេសភាគច្រើនលើពិភពលោកប្រាក់យករបប សេដ្ឋកិច្ចអ្វី?
សេដ្ឋកិច្ចទីផ្សារសេរី
តើច្បាប់ផ្គត់ផ្គង់បានចែងថាកាលណាថ្លៃទំនិញមួយកើនឡើងនាំឱ្យ៖
បរិមាណផ្គត់ផ្គង់របស់ទំនិញនោះកើនឡើង
ប្រសិនបើទំនិញមួយស្ថិតក្នុងលំនឹងទីផ្សារ លុះត្រាតែ៖
បរិមាណតម្រូវការនិងបរិមាណផ្គត់ផ្គង់របស់ទំនិញស្មើគ្នាត្រង់ថ្លៃនោះ
ហេតុផលដ៏សំខាន់ក្នុងការរំលោះ (Depreciation) គឺដើម្បី៖
សន្សំប្រាក់ទុក, កាត់បន្ថយពន្ធលើប្រាក់ចំណេញ, បង្កើនចំណេញដែលមិនមែនជាសាច់ប្រាក់
តើជាទូទៅធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជាគណនាការ ប្រាក់តាមអ្វី ច្រើនជាងគេ?
អត្រាការប្រាក់សមាស ឬផ្សំ ឬផ្តួប
អតិផរណាកើនឡើងធ្វើឱ្យ៖
កូនបំណុលទទួលបានផលចំណេញតែម្ចាស់បំណុលខាតបង់
ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុត បរិយាបន្នហិរញ្ញវត្ថុសំដៅ៖
ការទទួលបានសេវាហិរញ្ញវត្ថុដែលផ្គត់ផ្គង់ដោយស្ថាប័នហិរញ្ញវត្ថុ
តើកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នសំដៅ?
កំណើនសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូប ប្រកបដោយសមធម៌
ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវបំផុតបច្ចេកវិទ្យាជួយជម្រុញសេដ្ឋកិច្ច តាមរយៈ៖
ការផលិតផលិតផលក្នុងសេដ្ឋកិច្ច
ចូរជ្រើសរើសចម្លើយ ដែលត្រឹមត្រូវបំផុតពាណិជ្ជកម្មអន្តរជាតិកើតមាន ដោយសារ៖
ភាពខុសគ្នានៃតម្លៃដើមផលិតកម្ម
តាមទ្រឹស្ដីសេដ្ឋកិច្ចអត្រាការប្រាក់កើនឡើង៖
ការវិនិយោគឯកជនធ្លាក់ចុះ