1/25
Looks like no tags are added yet.
អយុត្តិធម៌
ការប្រព្រឹត្តពុំត្រឹមត្រូវតាមគន្លងធម៌ឬគន្លងច្បាប់
សន្តិភាព
ភាពឬដំណើរស្ងប់ សាន្តត្រាន ដំណើរសះជានឹងគ្នា
ឈ្នានីស
អំពើច្រណែន ឬស្យា កាត់លាភ កាត់ប្រយោជន៍គេ
អំពើហិង្សា
ការរំលោភបំពាន ឬបង្ខិតបង្ខំផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រមាថមាក់ងាយ ការគំរាមគំហែង ការដាក់ឲ្យនៅឯកោ ការរំលោភបំពានផ្នែកសេដ្ឋកិច្ចពីសំណាក់បុគ្គលម្នាក់ឬច្រើនដើម្បីត្រួតត្រាលើបុគ្គលផ្សេងទៀត
អន្តរាគមន៍
ការចូលរួមដោយសេចក្ដីស្ម័គ្រ ការជួយអះអាង សម្រុះសម្រួល
អភិវឌ្ឍន៍
រីកចម្រើន លូតលាស់ ដុះដាល ជឿនលឿន
ញុះញង់
និយាយអុចអាល ចាក់រុកឲ្យគេឈ្លោះទាស់ទែងគ្នាឬបែកបាក់គ្នា
អំពើហិង្សាក្នុងគ្រួសារ
អំពើហិង្សាណាដែលកើតឡើងរវាងប្ដីប្រពន្ធ កូនក្នុងបន្ទុក និងជនទាំងឡាយដែលស្ថិតនៅក្រោមដំបូលផ្ទះតែមួយ
យថាកម្ម
ការមានទំនោលទៅរកព្រេងវាសនា
អាទិភាព
ភាពមុនគេឬកិច្ចការដែលគេយកចិត្តទុកដាក់មុនកេ
សេចក្ដីសម្រេចចិត្ត
ការជ្រើសរើសជម្រើសណាមួយដែលខ្លួនពេញចិត្ត
ទំនួលខុសត្រូវ
កាតព្វកិច្ចដែលត្រូវរ៉ាប់រងលើអំពើទាំងឡាយដែលខ្លួនបានប្រព្រឹត្ត
ភាតរភាព
ភាពជាបងប្អូន ភាពជាមិត្តភក្តិ
មេត្តា
ការស្រឡាញ់រាប់អានគ្នាដោយមិនរើសអើង
ករុណា
ការសន្ដោសប្រណី យោគយល់ អធ្យាស្រ័យ មិនឈ្នានីសគ្នា
កែលម្អ
ការធ្វើឲ្យអ្វីមួយកាន់តែប្រសើរឡើងឬរីកចម្រើនមុន
សីលធម៌
ទ្រឹស្ដីទាំងឡាយណាដែលនាំឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ ហើយវៀរចាកការប្រព្រឹត្តអំពើអាក្រក់
តម្លៃ
អ្វីដែលគេប្រាថ្នាឬអ្វីដែលគួរឲ្យចង់បាន
វិជ្ជាជីវៈ
មុខរបរឬអាជីពរបស់មនុស្សម្នាក់ៗ
សប្បុរសធម៌
គុណធម៌ពិសេសរបស់មនុស្សទាំងឡាយណាដែលមានចិត្តល្អនិងមនុស្សធម៌
សុចរិត
ការប្រព្រឹត្តអំពើត្រឹមត្រូវ ទៀងត្រង់
សុជីវធម៌
ការរស់នៅល្អ ការមានរបៀបរៀបរយ ចេះគួរសមក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ
គុណធម៌
ធម៌ដែលមានដំណើររីកចម្រើន សេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់ សំដៅដល់អំពើល្អ អំពើអាក្រក់ គឺបុណ្យ បានដែលបុគ្គលធ្វើ
ឬកពា
មារយាទ កិរិយា អាកប្បកិរិយា បែបបទ សណ្ដាប់ធ្នាប់
ទុរគត
ដែលដល់នូវសេចក្ដីលំបាក ដែលក្រីក្រទ្រព្យ ដែលខ្សត់ទ្រព្យ
ករណីយកិច្ច
កិច្ចការដែលត្រូវបំពេញជាចាំបាច់បំផុត