1/20
Looks like no tags are added yet.
Name | Mastery | Learn | Test | Matching | Spaced | Call with Kai | Chat |
|---|
No analytics yet
Send a link to your students to track their progress
វ៉ិចទ័រ
ទំហំទាំងឡាយណាដែលគិតទាំងទិសដៅនិងតម្លៃ
វ៉ិចទ័រពីរស្មើគ្នាកាលណា
មានប្រវែងស្មើគ្នានិងទិសដៅដូចគ្នា
ក្នុងរូបវិទ្យា គេចែកទំហំវ៉ិចទ័រជាពីរគឺ
ទំហំស្កាលែ និងទំហំវ៉ិចទ័រ
ទំហំស្កាលែ
ជាទំហំរូបវិទ្យាដែលមានតែតម្លៃនិងមិនទាក់ទងនឹងវ៉ិចទ័រ
ចម្ងាយចរ
ប្រវែងសរុបនៃចលនារបស់អង្គធាតុដោយពុំគិតពីទិសដៅនៃចលនា
បម្លាស់ទី
ចម្ងាយដែលគេវាស់តាមខ្សែត្រង់និងមានទិសដៅជាក់លាក់
ល្បឿន
ជាទំហំសម្រាប់សម្កាល់ភាពលឿនឬយឺតនៃចលនារបស់អង្គធាតុ និងកំណត់ដោយផលធៀបរវាងចម្ងាយចរនិងរយៈពេល
ល្បឿនមធ្យម
ផលធៀបរវាងចម្ងាយចរសរុបនិងរយៈពេលសរុប
វ៉ិចទ័រល្បឿនមធ្យម
ផលធៀបរវាងបម្លាស់ទីដែលចរបានក្នុងចន្លោះរយៈពេលណាមួយ
ល្បឿនខណៈ
ជាល្បឿននៃអង្គធាតុនៅខណៈណាឬត្រង់ចំណុចណាមួយនៃចលនារបស់អង្គធាតុ
សំទុះខណៈ
អត្រាបម្រែបម្រួលល្បឿននៅខណៈនោះ
ចលនាត្រង់ស្មើ
ជាចលនានៃអង្គធាតុដែលមានល្បឿនថេរនិងមានសំទុះស្មើសូន្យ
ចលនាត្រង់ប្រែប្រួលស្មើ
ចលនានៃអង្គធាតុដែលមានល្បឿនប្រែប្រួលនិងមានសំទុះថេរ
ទន្លាក់សេរី
ចលនាដែលវត្ថុធ្លាក់ចុះ ក្រោមឥទ្ធិពលតែកម្លាំងទំនាញផែនដី ដោយមិនគិតពីកម្លាំងទប់របស់ខ្យល់
កម្លាំង
បុព្វហេតុដែលធ្វើឲ្យអង្គធាតុប្រុងមានចលនា ខូចទ្រង់ទ្រាយ បញ្ឈប់ឬផ្លាស់ប្ដូរទិសដៅចលនារបស់អង្គធាតុ
កម្លាំងកកិត
កម្លាំងដែលកើតមានឡើងកាលណាផ្ទៃនៃអង្គធាតុមួយរអិលលើផ្ទៃនៃអង្គធាតុមួយទៀត
កកិតស្តាទិក
កម្លាំងងកកិតដែលកើតមានពេលអង្គធាតុហៀបនឹងផ្លាស់ទី
កកិតស៊ីនេទិច
កម្លាំងកកិតដែលកើតមានពេលអង្គធាតុចាប់ផ្ដើមផ្លាស់ទី
ច្បាប់ទី១ញូតុន
បើអង្គធាតុមិនរងអំពើនៃកម្លាំងផ្សេងៗទេ ឬវារងតែកម្លាំងផ្គួបស្មើសូន្យ បើវានៅនឹងថ្កល់ វានឹងនៅនឹងថ្កល់ដដែល ប៉ុន្តែបើវាមានចលនា ចលនានោះជាចលនាត្រង់ស្មើ
ច្បាប់ទី២ញូតុន
សំទុះនៃអង្គធាតុមួយសមាមាត្រទៅនឹងកម្លាំងផ្គួបដែលមានអំពើលើវា ហើយច្រាសសមាមាត្រនឹងម៉ាសរបស់វា
ច្បាប់ទី៣ញូតុន
បើវត្ថុពីរមានអំពើលើគ្នាទៅវិញទៅមក (អំពើនិងប្រតិកម្ម) កម្លាំង F12 ដែលបញ្ចេញដោយវត្ថុទី១មកលើវត្ថុទី២ មានទំហំស្មើគ្នានិងទិសដៅផ្ទុយគ្នាពីកម្លាំង F21 ដែលបញ្ចេញដោយវត្ថុទី២មកលើវត្ថុទី១