1/101
Looks like no tags are added yet.
Name | Mastery | Learn | Test | Matching | Spaced | Call with Kai | Chat |
|---|
No analytics yet
Send a link to your students to track their progress
១. តើស្លឹកមាននាទីជាចម្បងសម្រាប់ធ្វើអ្វី?
ស្លឹកមាននាទីចម្បងក្នុងការចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីធ្វើការផលិតអាហារ។
២.តើគេចែកជាលិការូបផ្តុំស្លឹកជាប៉ុន្មានប្រភេទមានអ្វី?
ស្លឹកទាំងអស់បង្កើតដោយជាលិកាបីប្រភេទគឺ៖
ជាលិកាការពារៈ មានអេពីឌែម
ជាលិកាគ្រឹះ: មានមេសូភីល
ជាលិកានាំ: មានទ្រនុងស្លឹក
៣.តើស្តូម៉ាតមាននាទីអ្វីខ្លះ? តើលក្ខណៈពិសេសអ្វីដែលធ្វើឱ្យវាមាននាទីនេះ?
ស្តូម៉ាតជាកន្លែងធ្វើបណ្ដូរឧស្ម័ន ( O₂ និង CO₂) រវាងស្លឹកនិងមជ្ឈដ្ឋានខាង ក្រៅ រំភាយចំហាយ ទឹកក៏ចេញទៅក្រៅតាមស្តូម៉ាតនេះដែរ។ ស្តូម៉ាតបើកបិទ ទៅតាមតម្រូវការរបស់ ស្លឹកដែរ។ លក្ខណៈពិសេសរបស់វាគឺ រស្មីសំយោគ។
៤.ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាងស្លឹករុក្ខជាតិថ្នាក់ម៉ូណូកូទីលេដូននិងឌីកូទីលេដូន។
ទ្រនុងស្លឹកម៉ូណូកូទីលេដួនមានទ្រនុងធំនៃស្លឹកតម្រៀបស្របគ្នា។ចំណែកស្លឹកឌីកូទីលេដូនទ្រនុងស្លឹកតម្រៀបជាបណ្តាញបែកខ្នែងពេញ ផ្ទៃស្លឹក។
៥.ហេតុអ្វីបានជាផ្ទៃស្លឹកខាងលើនិងខាងក្រោមមានពណ៌មិនដូចគ្នា?
កោសិកាមេសូភីលប៉ាលីសាតមានក្លរ៉ូភីលសច្រើនជាងកោសិកាមេសូភីលស្ពោតវើឱ្យផ្ទៃស្លឹកមានពណ៍បៃតងចាស់។
៦.ដូចម្តេចហៅថារស្មីសំយោគ?
រស្មីសំយោគ ជាដំណើរការដែលរុក្ខជាតិបៃតងចាប់យកថាមពលព្រះអាទិត្យដើម្បីផលិតអាហារ
២.ចូរសរសេរសមីការសង្ខេបរស្មីសំយោគ។

៣.រុក្ខជាតិជាប្រភពអាហារសម្រាប់ភាវរៈរស់?ហេតុអ្វី?
ភាវៈរស់បរជីពដូចជាមនុស្សសត្វមិនអាចផលិតអាហារដោយខ្លួនឯងបានឡើយ។ចំណែករុក្ខជាតិបៃតងជាភាវៈរស់ស្វ័យជីពវាផលិតអាហារបានដោយខ្លួនឯង។
៥.តើរស្មីសំយោគមានប៉ុន្មានដំណាក់កាលមានអ្វីខ្លះ?
ដំណើររស្មីសំយោគមានពីរដំណាក់កាលគឺ ការចាប់យកថាមពល ពន្លឺព្រះអាទិត្យនិងការផលិត ស្ករ។
១.តើដូចម្តេចហៅថាដង្ហើមរុក្ខជាតិ?
ដង្ហើមរុក្ខជាតិ ជាដំណើរការដែលរុក្ខជាតិទទួលបានឋាមពលពីការបំបែកម៉ូលេគុលត្លុយកូសប
២.ដំណើររស្មីសំយោគនិងដង្ហើមរុក្ខជាតិជាដំណើរពីរផ្ទុយគ្នាប៉ុន្តែវាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធហេតុអ្វី
បានជាដង្ហើមរុក្ខជាតិ និងដំណើររស្មីសំយោគជាដំនើរពីរផ្ទុយគ្នាប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព្រោះថាបើមានមួយហើយគ្មានមួយទៀតទេវាមិនអាចរក្សាវដ្ដីស្ថេរភាពបរិបមាណអុកស៊ីសែននិងឧស្ម័នកាបូនិកក្នុងបរិកាសភពផែនដីបានឡើយ។
៣.តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ?
ពន្លឺ ទឹក ឧស្ម័នកាបូនិច និងសីតុណ្ហភាព។
៤.តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលទៅលើដំណើរដង្ហើមរុក្ខជាតិ?
សីតុណ្ហភាព, បរិមាណឧស្ម័នកាបូនិច និងបរិមាណអុកសុីសែនក្នុងបរិយាកាស។
៥.តើដំណើររស្មីសំយោគនិងដង្ហើមរុក្ខជាតិ មានទំនាក់ទំនងជាមួយគ្នាដូចម្តេចខ្លះ?
ដង្ហើមរុក្ខជាតិមានទំនាក់ទំនងជាមួយដំណើររស្មីសំយោគដូចជា៖
រស្មីសំយោគត្រូវការឧស្ម័នកាបូនិក(CO₂)និងទឹក(H₂O)ដើម្បីផលិតឌុយកូស(C₆H₁₂O₆) និងអុកស៊ីសែន(O₂)។
ដង្ហើមរុក្ខជាតិត្រូវការស្(C₆H₁₂O₆)និងអុកស៊ីសែន(O₂)ដើម្បីផលិតឧស្ម័នកាបូនិក(CO₂)និងទឹក(H₂0)
សរុបសេចក្ដីមកដំណើរការបស់រស្មីសំយោគនិងដង្ហើមរុក្ខជាតិជាវដ្តធ្វើឲ្យមានស្ថេរភាពអុកស៊ីសែននិងឧស្ម័នកាបូនិកនៅក្នុងបរិយាកាសលើផនដី
១.តើដូចម្តេចហៅថាណឺរ៉ូន?
ណឺរ៉ូន ជាកោសិកាដែលដឹកនាំព័ត៍មានទៅពាសពេញប្រព័ន្ធប្រសាទ
២.តើដង់ឌ្រីត, តួកោសិកា, អាក់សូនមានមុខងារដូចដូចម្តេច?
ដង់ឌ្រីតមាននាទីបញ្ចូនព័ត៌មានទៅឱ្យតួកោសិកា
តួកោសិកាមាននាទីបញ្ជូនព័ត៌មានទៅរក់សូនៗ
អាក់សូនមាននាទីបញ្ជូនព័ត៌មានទៅកាន់អាក់សូនថ្មីៗផ្សេងៗទៀត។
៣.ដូចម្តេចហៅថាស៊ីណាប់?
ស៊ីណាប់ ជាលំហនៅចន្លោះអាក់សូន របស់ណឺរ៉ូនមួយជាមួយដង់ឌ្រីតនៃស៊ឺមួយទៀត ដែលស្ថិតនៅជិតគ្នា។
៤.តើអាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានយ៉ាងដូចម្តេច?ចូររៀបរាប់។
អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានព្រោះក្នុងស្មាញអាក់សូនមានពពុះតូចៗជាច្រើនមានផ្ទុកសារធាតុគីមីកាលណាអាំងភ្លុចប្រសាទធ្វើដំណើរទៅដល់ស្មាញអាក់សូនធ្វើឱ្យពពុះតូចៗក្នុងស្លាញអាក់សូនផ្ទុះបែកដែលសាយឆ្លងកាត់ស៊ីណាប់បាន។
៥.តើហេតុដូចម្តេចបានជាគេហៅអាំងភ្លុចប្រសាទឬថាចរន្តប្រសាទ?
អាំងភ្លុចជា សញ្ញាអគ្គិសនីដែលធ្វើដំណើរតាមបណ្តោយណឺរ៉ូន
២.រុក្ខជាតិជាប្រភពអាហារសម្រាប់ភាវរៈរស់?ហេតុអ្វី?
រុក្ខជាតិត្រូវបានគេចាត់ទុកថាជាអ្នកផលិត ដោយសារតែវាមានសមត្ថភាពប្រើប្រាស់ពន្លឺព្រះអាទិត្យ ទឹក និងឧស្ម័នកាបូនិចពីក្នុងបរិយាកាសដើម្បីផលិតអាហារសម្រាប់ខ្លួនឯងផងហើយនឹងផ្តល់ដល់ភាវៈមានជីវិតផ្សេងទៀតផង។
៤.តើដូចម្តេចហៅថាដង្ហើមរុក្ខជាតិ?
ដង្ហើមរុក្ខជាតិ ជាដំណើរការដែលរុក្ខជាតិទទួលបានថាមពលពីការបំបែកម៉ូលេគុលគ្លុយកូស៊
៥.ដំណើររស្មីសំយោគនិងដង្ហើមរុក្ខជាតិជាដំណើរពីរផ្ទុយគ្នាប៉ុន្តែវាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធហេតុអ្វី
បានជាដង្ហើមរុក្ខជាតិ និងដំណើររស្មីសំយោគជាដំនើរពីរផ្ទុយគ្នាប៉ុន្តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ព្រោះថាបើមានមួយហើយគ្មានមួយទៀតទេវាមិនអាចរក្សាវដ្ដីស្ថេរភាពបរិបមាណអុកស៊ីសែននិងឧស្ម័នកាបូនិកក្នុងបរិកាសភពផែនដីបានឡើយ។
៦.តើអាំងភ្លុចប្រសាទធ្វើចលនាក្នុងល្បឿនប្រហែលប៉ុន្មានម៉ែត្រក្នុងមួយវិនាទី?
120ម៉ែត្រក្នុងមួយវិនាទី
៨.តើគេចែកកោសិកាប្រសាទណឺរ៉ូនជាប៉ុន្មានក្រុម?ចូររៀបរាប់
គេចែកកោសិកាប្រសាទណឺរ៉ូនជា៣ក្រុម៖
ណឺរ៉ូនវិញ្ញាណនាំ៖ ដឹកនាំអាំងភ្លុចប្រសាទចេញពីសរីរាង្គ( ភ្នែក ច្រមុះ អណ្តាត ត្រចៀក ស្បែក)ទៅ កាន់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទខួរក្បាល និងខួរឆ្អឹងខ្នង។
ណីរ៉ូនចលករ៖ ដឹកនាំអាំងភ្លុចប្រសាទចេញពី ខួរក្បាល និងខួរឆ្អឹងខ្នង។ ណឺរ៉ូនចលករភាគច្រើនធ្វើ ឱ្យក្រពេញ និងសាច់ដុំធ្វើសកម្មភាពឆ្លើយតប។
ណឺរ៉ូនភ្ជាប់ ឬអន្តរអឺរ៉ូន៖ មាននាទីភ្ជាប់ណឺរ៉ូនទាំងពីរខាងលើ។ ដែលលឺរ៉ូនមួយដឹកនាំព័ត៌មានចូល និងណឺរ៉ូនមួយទៀតដឹកនាំចេញពីខួរក្បាលនិងខួរឆ្អឹងខ្នង។ អន្តរណ៏រ៉ូនមានចំនួនប្រហែល៩៧%នណ៏រ៉ូនទាំងអស់។
៩.ដូចម្តេចហៅថាដង់ឌ្រីត?
តួកោសិកាមានផ្ទុកណៃយ៉ូ ធាតុកោសិកាមួយចំនួន និងមានសរសៃឆ្មារៗហើយខ្លីជាច្រើន ហៅថាដង់ឌ្រីត
១០.តើអាំងភ្លុចប្រសាទធ្វើចលនាឆ្លងកាត់ស៊ីណាប់បានយ៉ាងដូចម្ដេច?
អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានព្រោះក្នុងស្មាញអាក់សូនមានពពុះតូចៗជាច្រើនមាន ផ្ទុកសារធាតុគីមីកាលណាអាំងភ្លុចប្រសាទធ្វើដំណើរទៅដល់ស្មាញអាក់សូនធ្វើឱ្យពពុះតូចៗក្នុងស្មាញអាក់សូនផ្ទុះបែកដែលសាយឆ្លងកាត់ស៊ីណាប់បាន។
១៣.ដោយអ៊ឺរ៉ូនដឹកនាំមានលក្ខណៈជាចរន្តអគ្គិសនីគេហៅវាថាដូចម្ដេច?
ហៅថាអាំងភ្លុចប្រសាទ
១៤.តើផ្នែកសំខាន់ពីរនៃប្រព័ន្ធប្រសាទមានអ្វីខ្លះ?
ផ្នែកសំខាន់ពីរនៃប្រព័ន្ធប្រសាទមាន មជ្ឈមមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។
១៥.មជ្ឈមណ្ឌលប្រសាទមានអ្វីខ្លះ?
មជ្ឈមណ្ឌលប្រសាទមាន ខួរឆ្អឹងខ្នងនិងខួរក្បាល។
១៦.តើខួរក្បាលបង្កឡើងពីផ្នែកអ្វីខ្លះ?
ខួរក្បាលបង្កឡើងពីបីផ្នែកសំខាន់គឺ ខួរធំ ខួរតូចនិង ខួរកញ្ជឹងក។
១៧.តើខួរក្បាលនិងខួរឆ្អឹងខ្នងគ្របដណ្តប់ដោយសារអ្វី? វាមានសារៈសំខាន់ដូចម្ដេច?
ខួរក្បាល និងខួរឆ្អឹងខ្នងគ្របដណ្តប់ដោយជាលិកាសន្តានបីស្រទាប់ ទឹកខួរស្ថិតនៅព័ទ្ឋជុំវិញខួរក្បាល និងខួរឆ្អឹងខ្នង។ ឆ្អឹងលលាដ៏ក្បាល និងទឹកខួរការពារខួរក្បាលទល់និងការ ប៉ះទង្គិចពីខាងក្រៅ។
១៨.តើប្រព័ន្ធប្រសាទមាននាទីអ្វីខ្លះ?
ជាប្រព័ណ្ធមាននាទីគ្រប់គ្រងផ្នែកខាងក្នុងនៃសារពាង្គកាយ។
១៩.ចូរពណ៌នាពីនាទីនៃផ្នែកនីមួយៗរបស់ខួរក្បាល។
ខួរធំ៖វាមានមុខងារត្រួតពិនិត្យការគិត ការពិចារណា។ ខួរធំស្តុកទុកនូវព័ត៌មានត្រួតពិនិត្យលក្ខណៈ
ជាច្រើនដូចជា សតិ ប្រឌិតញាណ ការពិចារណា...។
ខួរតូច៖ខួរតូចជួយរក្សាលំនឹងសារពាង្គកាយ។ខួរតូចជួយសាច់ដុំឱ្យធ្វើកិច្ចការដោយរលូន។ ឧ.ការជិះកង់។
ខួរកញ្ចឹងក៖ខួរកញ្ចឹងកត្រួតពិនិត្យសកម្មភាពច្រើនដែលជួយរក្សាអ្នកឱ្យមានជីវិតរស់នៅ។ វាត្រួតពិនិត្យ ចង្វាក់បេះដូង ចង្វាក់ដង្ហើម សម្ពាធឈាម ការបញ្ចេញចោល...។
២០.ប្រសិនបើនរណាម្នាក់របួសធ្ងន់ធ្ងរខួរក្បាលផ្នែកខាងឆ្វេងវាបណ្តាលឱ្យប៉ះពាល់អ្វីខ្លះ?
ការបាត់បង់សមត្ថភាពផ្នែកនិយាយ។
២១.ប្រសិនបើនរណាម្នាក់របួសធ្ងន់ធ្ងរខួរក្បាលផ្នែកខាងស្ដាំវាបណ្តាលឱ្យប៉ះពាល់អ្វីខ្លះ?
បាត់បង់ការចងចាំឬមុខមនុស្សដែលធ្លាប់ស្គាល់។
២២.ប្រសិនបើអ្នកទី១ប្រើដៃខាងស្តាំ អ្នកទី២ប្រើដៃខាងឆ្វេង។ តើអ្នកទី១និងអ្នកទី២មានម្រាមដៃខាងណាលុបលើខាងណា?
ប្រសិនបើអ្នកទី១ប្រើដៃស្តាំនោះអ្នកទី១ម្រាមដៃស្តាំលុបលើម្រាមដៃឆ្វេង។អ្នកទី២ប្រើដៃឆ្វេងនោះម្រាមដៃឆ្វាងលុបលើដៃស្តាំ។
២៣.តើខួរកញ្ចឹងកមាននាទីសំខាន់អ្វីខ្លះ?
ខួរកញ្ចឹងកត្រួតពិនិត្យសកម្មភាពច្រើនដែលជួយរក្សាអ្នកឱ្យមានជីវិតរស់នៅ។ វាត្រួតពិនិត្យ ចង្វាក់បេះដូង ចង្វាក់ដង្ហើម សម្ពាធឈាម ការបញ្ចេញចោល...។
២៤.តើបរិមណ្ឌលប្រសាទកើតឡើងពីអ្វីខ្លះ?
១.សរសៃប្រសាទលលាដ៏ក្បាល១២គូចេញពីខួរក្បាល។
២.សរសៃប្រសាទឆ្អឹងខ្នង៣១គូចេញពីខួរឆ្អឹងខ្នង។
២៥.តើសកម្មភាពឆន្ទៈជាអ្វី?
ចលនាតាមឆន្ទៈ ជាសកម្មភាពកើតឡើងដោយញាណដូចជាការសរសេរសំបុត្រ ការលើកទូរស័ព្ទ ការនិយាយទូរស័ព្ទ...។
២៦.តើសកម្មភាពរេផ្លិចជាអ្វី?
រេផ្លិចជាសកម្មភាពកើតឡើងដោយអឆន្ទៈ ដូចជាការរលាកភ្លើង ការដកដៃចេញពីបន្លា ការព្រិចភ្នែកពេលប៉ះពន្លឺខ្លាំង ការក្អកដើម្បីឱ្យ បំពងកស្អាតជាដើម រន្ធប្រស្រីរីកធំនៅពេលយប់ងងិត។
២៧.ពេលគំហើញគេទទួលទានផ្លែស្វាយនៅកន្លែងណា?
ពេលគំហើញគេទទួលទានផ្លែស្វាយនៅខួរក្បាល
២៨.តើរេផ្លិចរបស់អ្នកដែលមានលក្ខណៈលឿននិងស្វ័យប្រវត្តិមានអំណោយផលដូចម្តេចចំពោះអ្នក?
រេផ្លិចដែលមានលក្ខណៈលឿននិងស្វ័យប្រវត្តិមានអំណោយផលដល់ការការពារ
សារពាង្គកាយរបស់យើងកុំឱ្យមានគ្រោះថ្នាក់ ដោយធ្វើឱ្យសារពាង្គកាយៈ
គិតបានយ៉ាងលឿន ឆាប់រហ័ស
មិនទ្រមក់ ស្លឹកស្លឹកស្រពន់
ខួរក្បាលមានការរីកចម្រើន។
២៩.តើសកម្មភាពឆន្ទៈនិងរេផ្លិចខុសគ្នាដូចម្តេច?
សកម្មភាពឆន្ទជាសកម្មភាពប្រព្រឹត្តដោយញាណ។ សកម្មភាពរេផ្លិចជាសកម្មភាពប្រព្រឺត្តដោយអញាណ។
៣០.អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់ពីស្មាញអាក់សូនទៅដង់ឌ្រីតថ្មីបានដោយសារអ្វី?
អាំងភ្លុចប្រសាទឆ្លងកាត់ស៊ីណាប់បានព្រោះក្នុងស្មាញអាក់សូនមានពពុះតូចៗជាច្រើនមានផ្ទុកសារធាតុគីមីកាលណាអាំងភ្លុចប្រសាទធ្វើដំណើរទៅដល់ស្មាញអាក់សូនធ្វើឱ្យពពុះតូចៗក្នុងស្មាញអាក់សូនផ្ទុះបែកដែលសាយឆ្លងកាត់ស៊ីណាប់បាន។
១.តើរបាំងការពាររបស់សារពាង្គកាយមានអ្វីខ្លះ?
របាំងការពាររបស់សារពាង្គកាយមាន៣៖ របាំងការពារទី១ របាំងការពារទី២ របាំងការពារទី៣
២.តើរបាំងការពារទីមួយមានការការពារពីអ្វីខ្លះ?
ការការពាររបស់ស្បែក(មិនឲមេរោគជ្រៀតចូល)
ការការពារដោយទឹកភ្នែក(លាងសំអាតធូលី កម្ទេចមេរោគចូលភ្នែក)
ការការពារដោយស្លេស្ត(ចាប់យកកម្ទេចកម្ទីមេរោគដង្ហើម)
ការការពារដោយមេរោគស្អិត(រោមញ័រអាចចាប់យកបំណែកតូចៗក្នុងខ្យល់)
ប្រដាប់រំលាយអាហារ(អង់សុីម ក្រពរ ថ្លើមនិងលំពែងអាចបំផ្លាញភ្នាក់ងារបង្កជំងឺ។ ក្រពរមានអាសុីទដែលអាចសម្លាប់មេរោគតាមអាហារដែលយើងបរិភោគ)។
៣.តើរបាំងការពារទីពីរជាអ្វី?
មេរោគអាចជ្រៀតចូលសារពាង្គកាយដោយសារស្បែកមានរបួស។ កោសិកាឆ្លងរោគដែរបានបញ្ចេញសារធាតុគីមី ធ្វើឲកើតមានតំណបរលាកគឺ របាំងការពារទីពីររបស់សារពាង្គកាយ។
៤.តើរបាំងការពារទី៣ជាអ្វី?
របាំងការពារទី៣គឺ ប្រព័ន្ធសុាំមាននាទីផលិតអង់ទីករពិសេសសម្រាប់ភ្ជាប់និង ធ្វើឲភ្នាក់ងារបង្កជំងឺចុះខ្សោយហើយសម្លាប់វា។ ប្រព័ន្ធសុាំផលិតអង់ទីករ ឬ កោសិកាពិសេសប្រឆាំង និងភ្នាក់ងារបង្កជំងឺផ្សេងៗ។
៥.តើអាំងទែផេរ៉ងជាអ្វី? តើវាផលិតឡើងនៅពេលណា?
ចម្លើយ៖កោសិកាដែលត្រូវវីរុសឆ្លងបានផលិតសារធាតុគីមីម្យ៉ាងហៅថាអាំងទែផេរ៉ុង។វាភ្ជាប់ជាមួយកោសិកាមិនបង្ករោគការពារមិនឱ្យវីរុសនេះបន្តពូជលើកោសិកានេះបាន ។
៦.តើប្រព័ន្ធស៊ាំបង្កឡើងពីអ្វីខ្លះ?
ចម្លើយ៖ប្រព័ន្ធសុាំបង្កឡើងពី ខួរឆ្អឹង គោលិកាស ផាកូសុីត ឡាំផូសុីត ព្រមទាំងប្រភេទផ្សេងៗទៀតនៃប្រព័ន្ធទឹករងៃ(កូនកណ្តុរទឹករងៃ អាមីដាលទីមុស និងផាល)។
៧.តើភាពស៊ាំគឺជាអ្វី?
ភាពសុាំជាប្រព័ន្ធប្រឆាំងនឹងភ្នាក់ងារបង្កជំងឺ។
៨.តើគេចែកភាពស៊ាំជាប៉ុន្មានប្រភេទ?មានអ្វីខ្លះ?
2 ស៊ាំសកម្ម និងស៊ាំអកម្ម
៩.តើភាពស៊ាំសកម្មនិងភាពស៊ាំអកម្មខុសគ្នាដូចម្តេច?ចូរពន្យល់និងឱ្យឧទាហរណ៍ផង?
ភាពស៊ាំអកម្ម៖ ភាពស៊ាំអកម្មមានរយៈពេលខ្លីឬបណ្តោះអាសន្នពីព្រោះក្រោយមកសារពាង្គកាយនឹងបំផ្លាញអង់ទីករនេះ។
ឧទា៖ ជាភាពសុាំទារកទទួលពីម្តាយតែពីរ ឬ បីខែប៉ុណ្ណោះ និង ទទួលឈាមពីគេ។
ភាពស៊ាំសកម្ម៖ ជាភាពសុាំរយពេលវែង ឬ មួយជីវិត ក្រោយពីសារពាង្គកាយចាក់វ៉ាក់សាំង ឬ អភិវឌ្ឍទៅនឹងជំងឺពិសេកា។ឧទា៖ ជំងឺកញ្ជ្រីល។
១០.តើទឹកដោះម្តាយនិងទឹកដោះសត្វ(ទឹកដោះគោ)មានអត្ថប្រយោជន៍ខុសគ្នាដូចម្តេច?
អង់ទីកររបស់ម្តាយចូលទៅក្នុងឈាមរបស់ទារកមុនកំណើតហើយផ្តល់ឲ្យទារកនូវភាពស៊ាំអកម្ម។ ទឹកដោះ
ម្តាយចេញពីដោះចូលក្នុងមាត់កូនតែម្តង គ្មានមេរោគ មានគ្រប់ពេលវេលា ហើយអង់ទីករនៅក្នុងទឹកដោះទាំងភាពស៊ាំរបស់ម្តាយអាចការពារទារក។ ដោយប្រឆាំងជំងឺឆ្លងភាគច្រើនក្នុងរយពេល ខែដំបូងនៃជីវិតរបស់ទារក។ ចំណែកទឹកដោះសត្វត្រូវបានចម្អិនមុននឹងប្រើប្រាស់ បើទុកដាក់មិនត្រឹមត្រូវតែ បណ្តាលឲ្យប៉ះពា់សុខភាពរបស់ទារក។ទឹកដោះគោមិនមានអត្ថប្រយោជន៍ដូចទឹកដោះម្តាយទេ។
១១.តើអង្គទីសែន(មេរោគ) បណ្តាលឱ្យសារពាង្គកាយផលិតអ្វី?
អង់ទីករយថាប្រភេទ
១២.តើភ្នាក់ងារបង្កជំងឺបណ្តាលឱ្យប្រព័ន្ធស៊ាំផលិតអ្វី?
អង់ទីករ
១៣.ហេតុអ្វីបានជាអ្នកត្រូវយកកូនន្សែងខ្ទប់ច្រមុះមាត់នៅពេលក្អក កណ្តាស់?
ដើម្បីការពារកុំឲឆ្លងទៅអ្នកដទៃនៅជុំវិញខ្លួនពីមេរោគ ព្រមទាំងរក្សាអនាម័យសុខភាពខ្លួនប្រាណឲបានល្អ។
១៤.ដូចម្តេចហៅថាវ៉ាក់សាំង?
ជាសូលុយស្យុងដែលមានផ្ទុកវីរុសដែលងាប់ឬខ្សោយដើម្បីបង្កើតបានទៅជាវ៉ាក់សាំងចាក់បង្ការមេរោគណាមួយ។
១៥.តើជំងឺណាខ្លះដែលត្រូវចាក់វ៉ាក់សាំង(ថ្នាំការពារ)ចំពោះកុមារ?
ចម្លើយ៖ជំងឺកញ្ជ្រឹល ក្អកមាន់ ខាន់ស្លាក់ តេតាណូស របេង គ្រុនស្វិតដៃជើង ជំងឺរលាកស្ងួត រលាកស្រោមខួរនិងជំងឺរលាកថ្លើមប្រភេទBជាដើម។
១៦.ចូរឱ្យនិយមន័យ (HIV)
HIV: គឺជាវីរុសដែលសម្លាប់ប្រព័ន្ធកោសិកាការពារក្នុងខ្លួនរបស់មនុស្ស។
១៧.ចូរឱ្យនិយមន័យ (AIDS)
អេដស៍គឺជាប្រជុំរោគសញ្ញាដែលកើតមានឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធរបស់មនុស្ស។
១៨.តើជំងឺអេដស៍បង្កជំងឺដោយមេរោគឈ្មោះអ្វី? តើវាស្ថិតនៅកន្លែងណាខ្លះក្នុងសារពាង្គកាយយើង?
ឈ្មោះHIV ។ វាស្ថិតក្នុងវត្ថុធាតុរាវនៃសារពាង្គរបស់មនុស្សដូចជាទឹករងៃ ឈាម ទឹកភ្នែក ទឹកដោះ ទឹករំអិល ទឹកកាម។ល។ មេរោគ HIV ស្ថិតនៅក្នុងកោសិកាឡាំផូសុីត។
១៩.ហេតុអ្វីបានជាអ្នកផ្ទុកមេរោគអេដស៍ជាប្រភពចម្លងខ្ពស់នៃអ្នកជំងឺអេដស៍?
បានជាអ្នកផ្ទុកមេរោកអេដស៍ជាប្រភពចម្លងខ្ពស់នៃអ្នកជំងឺអេដស៍ពីព្រោះមេរោគអេដស៍ចូលក្នុងខ្លួនដោយ
សារHIVធ្វើឲ្យប្រព័ន្ធស៊ាំចុះខ្សោយ។ អ្នកនោះពុំទាន់ដឹងឬមានរោគសញ្ញានោះទេ ដំណាក់កាលនេះហើយថា
«អ្នកផ្ទុកមេរោគអេដស៍»។ បើមើលពីក្រៅ មិនដឹងថាមានឬគ្មានផ្ទុកមេរោគអេដស៍ទេ លុះត្រាពិនិត្យឈាមសិនទើបដឹង។
២០.ចូរពន្យល់ពាក្យភ្នាក់ងារបង្ករោគនិងឱ្យឧទាហារណ៍។
ជាសារពាង្គកាយតូចៗដែលផ្តល់ដល់សារពាង្គកាយនូវមេរោគបង្កជំងឺផ្សេងៗ។
២១.តើវីរុសជាអ្វី?
ចម្លើយ៖វីរុសគឺជាភាគល្អិតតូចៗដែលមិនអាចមើលលឃើញដោយភ្នែកទទេបានឬដោយមីក្រូទស្សន៍ធម្មតាបានឡើយ ហើយវាបង្កដោយផ្នែកខាងក្នុងជាសំភារៈសេនេទិច និងសំបកជាប្រូតេអ៊ីន ។ផ្នែកសំខាន់ពីររបស់វិរុសគឺ មានសំបកជាប្រូតេអ៊ីន និងស្នូលខាងក្នុងជាសំភារៈសេនេទិច ។
២២.តើផ្នែកសំខាន់ពីររបស់វីរុសជាអ្វី?
ស្នូលខាងក្នុង៖ សម្ភារតំណពូជ
សំបកប្រតេអុីន៖សម្រាប់ការពារ
២៣.តើវីរុសបង្កជំងឺអ្វីខ្លះដល់មនុស្ស,សត្វនិងរុក្ខជាតិ?
វីរុសគ្រុនស្វិតដៃជើងបានបំផ្លាញខួរឆ្អឹងខ្នង និងប្រព័ន្ឋ ប្រសាទខួរក្បាល។
វីរុសស្រឡើទែនបំផ្លាញក្រពេញទឹកមាត់ដែលបង្កឱ្យគ្រុន។ វាបំផ្លាញកោសិកាមេជីវិតឈ្មោល។
វីរុសបង្កជំងឺដល់រុក្ខជាតិ និងសត្វចិញ្ចឹមមានឆ្កែឆ្មាអាច ងាប់ដោយកើតជំងឺ ឆ្កែឆ្កួត។ ដើមប៉ោមរាតត្បាតដោយ វីរុសម៉ូសាអ៊ុចដែលធ្វើឱ្យមានផ្លែតិច។
២៤.តើបាក់តេរីជាអ្វី?
បាក់តេរីមាននៅគ្រប់ទីកន្លែងក្នុងខ្យល់ ក្នុងទឹក ក្នុងអាហារ។ បាក់តេរីភាគច្រើនមានប្រយោជន៍ចំពោះមនុស្សយើង។ តែក៏ មានបាក់តេរីជាច្រើនជាភ្នាក់ងារបង្កជំងឺចំពោះមនុស្ស សត្វនិង រុក្ខជាតិផងដែរ។
២៥.ផ្អែកលើរូបរាង។ តើគេចែកបាក់តេរីជាប៉ុន្មានប្រភេទ?មានអ្វីខ្លះ?
ចែកបាក់តេរីជាបីប្រភេទៈ
-បាក់តេរីមានរាងស៊ែហៅថា កុកស៊ី
- រាងដំបងហៅថា បាស៊ី
-រាងស្លៀហៅថាស្ពៀរីឡូម។
២៦.បាក់តេរីបង្កជំងឺមួយចំនួនមានអ្វីខ្លះ?
ជំងឺមួយចំនួនដែលបង្កដោយបាក់តេរីមានៈ ខាន់ស្លាក់ រលាកបំពង់ក រលាកទងសួត រលាកស្រោមខួរ តេតាណូស របេង ក្អកមាន់ ជាដើម។
២៧.តើជំងឺគ្រុនចាញ់បណ្តាលមកពីមូលហេតុអ្វី? ដើម្បីបង្ការជំងឺនេះយើងត្រូវមានវិធានការអ្វីខ្លះ?
ប្លាស្មូដ្យូមជាស្ម័រ៉ូសូអ៊ែមួយប្រភេទបង្កជំងឺគ្រុន ចាញ់ ដល់មនុស្ស។ វាចម្លងមកមនុស្សតាមរយៈមូសដែក គោលញីខាំ។ ដើម្បីបង្ការជំងឺនេះយើងត្រូវៈ
-កាប់បំផ្លាញជម្រកមូសពងកូននៅជុំវិញលំនៅស្ថាន
-លុបផ្ទុកដក់ទឹក វត្ថុចាស់ៗអាចឱ្យមូសពងកូនបាន
-ដាក់ថ្នាំសម្លាប់ដង្កូវទឹក ក្នុងអាង ឬពាង
-ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំឱ្យបានត្រឹមត្រូវ។
២៨.តើផ្សិតបង្កជំងឺអ្វីខ្លះដល់មនុស្ស?
ផ្សិតបង្កជំងឺដល់មនុស្សៈ
ជំងឺផ្សិតកើតនៅត្រង់ចន្លោះម្រាមដៃ ម្រាមជើង លើស្បែក។
ផ្សិតបង្កជំងឺស្រែង និងជំងឺអង្កែ លើស្បែក
ក្បាល ព្រោះផ្សិតដែលបង្កជំងឺនេះផលិតស្បូ៉
ចំកន្លែងមានរបួសឬដំបៅ។
២៩.តើភ្នាក់ងារបង្កជំងឺមានអ្វីខ្លះ?
វីរុស បាក់តេរី ផ្សិត ប្រូទីសមួយចំនួន។
៣០.តើជំងឺកាមរោគមួយចំនួនដែលអ្នកធ្លាប់ស្គាល់មានជំងឺអ្វីខ្លះ?
ជំងឺប្រមេះទឹកបាយ ប្រមុះទឹកថ្លា សិរមាន់ ជំងឺស្វាយ ជំងឺទាមឡា ជំង សង់មួ។
ដូចម្តេចហៅថាភាពសុាំសកម្មសិប្បនិមិត្ត?
កើតឡើងពីវ៉ាក់សាំងបង្ការជំងឺណាមួយ។
ដូចម្តេចហៅថាភាពសុាំសកម្មធម្មជាតិ?
កើតឡើងពីសារពាង្គកាតអភិវឌ្ឍពីជំងឺណាមួយ។
១.ដូចម្តេចហៅថាជំងឺមិនឆ្លង?
ជំងឺមិនឆ្លងមិនបង្កពីភ្នាក់ងារបង្ករោគវាមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទេមានដូចជាមហារីក លើសាឈាម ទឺកនោមផ្លោក…។
២.ចូររាប់ជំងឺមិនឆ្លងដែលអ្នកស្គាល់ឱ្យបានយ៉ាងតិច៦។
ជំងឺមិនឆ្លងដែលខ្ញុំស្គាល់មាន៖
ជំងឺទឹកនោមផ្អែម។។
ជំងឺកង្វះអាហារ
ជំងឺធាត់
ជំងឺបេះដូង
ជំងឺមហារីក
ជំងឺសរសៃឈាម…។
៣.ដូចម្តេចដែលហៅថាជំងឺកាមរោគ?
ជំងឺកាមរោគឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានបង្ការជាមុន
៤.តើជំងឺកាមរោគដែលអ្នកស្គាល់មានអ្វីខ្លះ?
ជំងឺកាមរោគដែលខ្ញុំស្គាល់មាន៖ជំងឺប្រមេះទឹកបាយ ប្រមេះទឹកថ្លា សិរមាន់ ជំងឺស្វាយ ជំងឺទាមឡា ជំង សង់មូ។
៥.ចូរឱ្យនិយមន័យជំងឺHIV, AIDS
HIV: មេរៅកដែលធ្វើឪ្យប្រព័ន្ធភាពសុាំមនុស្សចុះខ្សោយ។
H:HUMAN មនុស្ស
I:IMMUNODEFICIENCY ប្រព័ន្ធភាពសុាំចុះខ្សោយ
V:VIRUS មេរោគ ឬ ភ្នាក់ងារ
AIDS: អេដស៍គឺជាប្រជុំរោគសញ្ញាដែលកើតក្រោយពីប្រព័ន្ធសុាំមនុស្សចុះខ្សោយ
A:ACQUIRED កើតក្រោយពី
I: IMMUNE ប្រព័ន្ធសុាំ ឬ ប្រព័ន្ធការពារ
D:DEFICIENCY មេរោគឬភ្នាក់ងារ
S:SYNDROME ប្រព័ន្ធរោគសញ្ញា
៦.ដូចម្តេចហៅថាជំងឺឆ្លង?
ជំងឺឆ្លងគឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមភ្នាក់ងារបង្ករោគ។
៧.ដើម្បីបង្ការជំងឺអេដស៍ក្នុងការរួមភេទដំបូងដ៏មានប្រសិទ្ធិភាពអ្នកគួរជ្រើសរើសការការពារប្រកប
ដោយសុវត្តិភាពដូចម្តេច?
វិធានការបង្ការជំងឺអេដស៍ណាមួយ ដែលមានប្រសិទ្ធភាពបំផុតសំរាប់យុវវ័យកុំប្រញាប់រួមភេទពេក ចេះប្រើប្រាស់ស្រោមអនាម័យ ឲ្យបានត្រឹមត្រូវ និងមិនប្រើប្រាស់គ្រៀងញៀន។
៨.ចូរលើកពីរបៀបឆ្លងជំងឺអេដស៍។
ជំងឺអេដស៍ឆ្លងតាមៈ
ឆ្លងតាមការរួមភេទៈ រួមភេទដោយគ្មានសុវត្ថិភាពក្រៅពីប្តីនិង ប្រពន្ឋ។
ឆ្លងតាមឈាមៈ ដោយសារការប្រើម្ជុលសឺរ៉ាំង និងឧបករណ៍ទម្លុះ ស្បែករួមគ្នា។
ឆ្លងពីម្តាយទៅកូន ៖ ពេលនៅក្នុងផ្ទៃ ពេលកើត និងពេលបំបៅ ដោះ។
៩.ចូររលើកពីរបៀបមិនឆ្លងជំងឺអេដស៍។
របៀបមិនឆ្លងជំងឺអេដស៍ជំងឺអេដស៍មិនឆ្លងតាមការប្រាស្រ័យទាក់ទងធម្មតាដូចជាៈ
ការចាប់ដៃសួរសុខអ្នកជំងឺអេដស៍ ការឱបថើប ការអង្គុយរៀន ជាមួយគ្នា ការប្រើប្រាស់សម្ភារៈរួមគ្នា ការប្រើប្រាស់បន្ទប់ទឹកនិងបង្គន់រួមគ្នា ការបរិភោគបាយជាមួយគ្នាក្រៅពី(ឈាម ទឹកកាមទឹករំអិល ទឹករងៃ...) របស់អ្នកជំងឺ។
១០.ដើម្បីបង្ការជំងឺអេដស៍ យុវជនយុវនារីគួរកប្បីធ្វើដូចម្តេចខ្លះ?
ការបង្ការជំងឺអេដស៍ និងកាមរោគ៖
យុវជន និងយុវនារីកុំឆាប់ប្រឡូកក្នុងការរួមភេទ។
ត្រូវស្មោះត្រង់ដៃគូរួមភេទ(ប្តីមួយប្រពន្ធមួយ)។
រួមភេទក្រៅប្តីប្រពន្ធត្រូវប្រើស្រោមអនាម័យ។
ចៀសវាងការប្រើម្ជុលសឺរ៉ាំងឬឧបករណ៍ទម្លុះស្បែករួមគ្នា។
១១.ដូចម្តេចហៅថាជំងឺកង្វះអាហារ?
ជាផលនៃការបរិភោគអាហារដែលខ្វះសារធាតុចិញ្ចឹមពិសេសមួយប្រភេទដូចជាកង្វះប្រូតេអុីន ជំងឺកង្វះវីតាមីន B C Dឬជាត់ដែកក្នុងអាហារបណ្តាលឧ្យមានជំងឺស្លេក។
១២.តើដើម្បីបង្ការជំងឺកង្វះអាហារយើងត្រូវធ្វើដូចម្តេច?
ដើម្បីបង្ការជំងឺកង្វះអាហារយើងត្រូវបរិភោគអាហារដែលមានតុល្យភាពមានន័យថាអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់មិនច្រើន។
១៣.តើជំងឺធាត់បណ្តាលមកពីមូលហេតុអ្វីខ្លះ?
ជំងឺធាត់បណ្តាលមកពីការបិរភោគអាហារច្រើនរយពេលយូរ។ ថាមពលទទួលបានពីអាហារច្រើនជាងថាមពលបញ្ចេញ។
១៤.ហេតុអ្វីបានជាមនុស្សធាត់គួរជ្រើសរើសរបបអាហារ?
មនុស្សដែលធាត់គួរជ្រើសរើសអាហារសម្រាប់ឪ្យសារពាង្គកាយមានលំនឹង។
១៥.តើជំងឺទឹកនោមផ្អែមបណ្តាលមកពីខូចផ្នែកណាមួយនៃតម្រង់ មែនឬទេ?ព្រោះអ្វី
ជំងឺទឹកនោមផ្អែមមិនបណ្តាលមកពីខូចផ្នែកណាមួយនៃតម្រង់នោមទេ។
១៦.តើជំងឺទល់លាមកបណ្តាលមកមូលហេតុអ្វី?
ជំងឺលាមកជាជំងឺដែឡលាមកក្លាយជារឹងស្ងួតពោះវៀនពិបាក ធ្វើចលនាបណ្តាលមកពី៖
អាហារកង្វះសែលុយឡូស
ការបរិភោគមិនទៀងទាត់ពេលវេលា
ការផឹកទឹកតិច
ប្រើថ្នាំបញ្ចុះច្រើន
កង្វះលំហាត់ប្រាណ
ដើម្បីកំុឪ្យកើតជំងឺទល់លាមកយើងត្រូវបរិភោគអាហារសម្បូរសែលុយឡូសមានតុល្យភាពត្រូវផឹកទឹកឪ្យបានច្រើននិងធ្វើលំហាត់ប្រាណឪ្យបានជាប្រចាំ។
១៧.តើជំងឺមហារីកបណ្តាលមកពីមូលហេតុអ្វី?
ជំងឺមហារីកបណ្តាលមកពីការរីកលូតលាស់ខុសធម្មតានៃកោសិកាណាមួយបង្កើតជាសំណុំកោសិកាហៅថាដុំនេះគឺមហារីក។
១៨.ដើម្បីកាត់បន្ថយជំងឺមហារីកយើងត្រូវធ្វើដូចម្តេច?
គេអាចបង្ការជំងឺនេះដោយមិនគប្បី៖
ការជក់បារី ផឹកស្រា
របបអាហារ(អាហារសម្បូរខ្លាញ់)
កាំរស្មី x
ធាតុគីមីផ្សេងៗ
១៩.ដើម្បីបង្ការជំងឺគ្រុនចាញ់ យើងត្រូវមានវិធានការដូចម្តេច?
កាប់បំផ្លាញជម្រកមូសពងកូននៅជុំវិញលំនៅស្ថាន
លុបផ្្លុកដក់ទឹក សំបកកំប៉ុង សំបកកង់ឡាន សំបកដូង
ដាក់ថ្នាំសម្លាប់ដង្កូវទឹក ក្នុងអាង ឬពាង
ដេកក្នុងមុង ឬមុងជ្រលក់ថ្នាំពេលនៅព្រៃ
២០.តើជំងឺលើសឈាមបណ្តាលមកពីមូលហេតុអ្វី?
ជំងឺលើសឈាមបណ្តាលមកពីខ្លាញ់ក្នុងអាកទែលូតលាស់ខ្លាំង។កាលណាស្រទាប់ជាតិខ្លាញ់ច្រើនក្នុងសរសៃឈាមអាកទែ ធ្វើឪ្យការបញ្ជូនឈាមពីបេះដូងទៅកាន់សរសៃអាកទែមិនប្រក្រតី។
២១.តើមនុស្សធាត់បណ្តាលឱ្យកើតជំងឺអ្វីខ្លះ?
មនុស្សធាត់មានខ្លាញ់ស្តុកទុកយ៉ាងច្រើននាំឪ្យកើនទម្ងន់វាបណ្តាលឪ្យមានជំងឺលើសឈាម ជំងឺបេះដូង និង ជំងឺទឹកនោមផ្អែមជាដើម។
២២.តើអង់ទីសែន (មេរោគ) បណ្តាលសារពាង្គកាយផលិតអ្វី?
អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ ។ អង់ទីសែនជាសារធាតុដែលបង្កឲ្យមានតំណបសុំា ។
២៣.តើអាំងផេរ៉ងជាអ្វី?វាផលិតឡើងនៅពេលណា?
អាំងទែផេរ៉ុង គឺជាប្រភេទប្រូតេអ៊ីនពិសេសមួយ ដែលត្រូវបានផលិតឡើងដោយកោសិកាផ្ទាល់ខ្លួន ពេលដែលកោសិកានោះត្រូវបានឆ្លងឬរងការវាយលុកពីវីរុសវាផលិតឡើងនៅពេលណានៅពេលដែលកោសិកាមួយ ត្រូវបានឆ្លងវីរុស ។
២៤.តើជំងឺកាមរោគអាចសម្លាប់ជីវិតមនុស្សបានឬទេ?
ជំងឺកាមរោគអាចសម្លាប់ជីវិតមនុស្សបាន។