1/166
Looks like no tags are added yet.
តើនីតិភាព នៃការទទួលខុសត្រូវ ព្រហ្មទណ្ឌ រាប់ចាប់ពីអាយុប៉ុន្មានឆ្នាំឡើងទៅ?
រាប់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ
តើ «ទង់ព្រះពុទ្ធសាសនា» មានប៉ុន្មានពណ៌?
៦ពណ៌
តើតុលាការនៃព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានជាន់
មានចំនួន ២ ជាន់
តើសាលាដំបូងរាជធានីភ្នំពេញមានចំនួនប៉ុន្មាន?
តើច្បាប់ដែលត្រូវបានឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ ប៉ុន្មានថ្ងៃទើបចូលជាធរមាននៅទូតាំងប្រទេស?
២០ ថ្ងៃគត់
តើច្បាប់ដែលត្រូវបានឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ ប៉ុន្មានថ្ងៃទើបចូលជាធរមាននៅរាជធានីភ្នំពេញ?
១០ថ្ងៃគត់
តើធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌមានចំនួនប៉ុន្មាន?
មានចំនួន ៣ ធាតុផ្សំ
តើកម្មសិទ្ធិករ មានសិទ្ធិធំៗចំនួនប៉ុន្មានទៅលើកម្មសិទ្ធិរបស់ខ្លួន?
មានចំនួន ៣
តើ «សហព័ទ្ធ» សំដៅលើជនណា?
សំដៅទៅលើ ប្តី ឬប្រពន្ធ
តើ «ញាតិពន្ធ»ជាញាតិរបស់អ្នកណា
ញាតិរបស់ ប្តី ឬប្រពន្ធ
តើញាតិមានប៉ុន្មានប្រភេទ?
មាន ៣ ប្រភេទ
តើគេបែងចែករដ្ឋជាប៉ុន្មានប្រភេទ?
បែងចែក ជា ២ ប្រភេទ
តើរដ្ឋមានធាតុផ្សំចំនួនប៉ុន្មាន?
មានចំនួន ៤ ធាតុផ្សំ
តើក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានជ្រើសរើសឡើងតាមរយៈវិធីណាមួយ?
ការបោះឆ្នោតជាសកល
តើឃុំ និងសង្កាត់ ជាអង្គភាពរដ្ឋបាលថ្នាក់ណានៃព្រះរាជាណាចក្រកម្ពុជា?
ថ្នាក់មូលដ្ឋាន
តើដំណាក់កាលដំបូងនៃនីតិវិធីព្រហ្មទណ្ឌគឺអ្វី?
ការស៊ើបអង្កេត
តើតុលាការជាន់ទាបចេញសេចក្តីសម្រេចចុងក្រោយឈ្មោះអ្វី?
សាលក្រម
តើតុលាការជាន់ខ្ពស់មានតុលាការណាខ្លះ?
សាលាឧទ្ធរណ៍ តុលាការកំពូល
តើតុលាការជាន់ទាបមានតុលាការណាខ្លះ?
សាលាដំបូង
តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយសភាធម្មនុញ្ញនៅកាលបរិច្ឆេទណាមួយ?
ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣
តើសាលាជម្រះក្តីជាន់ទាប ចេញសេចក្តីសម្រេចចុងក្រោយក្នុងទម្រង់ជាអ្វី?
សាលក្រម
តើទន្លេណាខ្លះដែលប្រសព្វគ្នានៅតំបន់ «ចតុមុខ» ក្នុងរាជធានីភ្នំពេញ?
ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់
តើប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំណា?
ឆ្នាំ ២០០៨
តើមួយ នព្វមាស ស្មើនិងប៉ុន្មានខែ?
ស្មើនិង ៩ ខែ
តើបច្ចុប្បន្នរាជធានីភ្នំពេញមានចំនួនប៉ុន្មានខណ្ឌ?
មានចំនួន ១៤ ខណ្ឌ
តើ "ក្រុងសម្ភុបុរៈ" មានទីតាំងស្ថិតនៅក្នុងខេត្តណា(ទីតាំងបច្ចុប្បន្ន)?
ខេត្តក្រចេះ
តើ "ប្រាសាទអកយំ" មានទីតាំងស្ថិតនៅក្នុងខេត្តណា?
ខេត្តសៀមរាប
តើក្នុង "ភទ្ទកប្ប(ភទ្រកប្ប)" បច្ចុប្បន្ននេះមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងប៉ុន្មានព្រះអង្គ?
៥ ព្រះអង្គ
តើព្រះរាជាអង្គណា ដែលបានកសាង "រាជធានីកោះកេរ(ឆោកគរគ្យរ)"?
ព្រះបាទជ័យវរ្ម័នទី៤
តើព្រះរាជាអង្គណាដែលបានផ្លាស់រាជធានីពី "កោះកេរ(ឆោកគរគ្យរ)" មក "យសោធរបុរៈ" វិញ?
ព្រះបាទរាជេន្ទ្រវរ្ម័នទី២
តើស្ដេចអង្គណាដែលបានផ្លាស់ប្ដូររាជធានីពី "ទីក្រុងអង្គរ" មកនៅ "ទួលបាសាន" ?
ព្រះបាទពញាយ៉ាត
តើកបិលមហាព្រហ្មមានបុត្រីប៉ុន្មានអង្គ?
កបិលមហាព្រហ្មមានបុត្រីចំនួន ៧ អង្គ
តើ "អកុសលធម៌" មានប៉ុន្មានយ៉ាង?
៣ យ៉ាង
តើតន្ត្រីខ្មែរមានប៉ុន្មានប្រភេទ?
១២ ប្រភេទ
តើ "ប្រាសាទចៅសាយទេវតា" កសាងឡើងក្នុងរជ្ជកាលស្ដេចអង្គណា?
ព្រះបាទសូរ្យវរ្ម័នទី២
តើ "បុណ្យវិសាខបូជា" រំលឹកដល់ព្រឹត្តិការណ៍អ្វីខ្លះ?
ព្រឹត្តិការណ៍ទាំងបីខាងលើ
តើ "សាឡុត ស" ជាឈ្មោះដើមរបស់អ្នកណា?
ប៉ុល ពត
តើផ្លូវគោកនៅប្រទេសកម្ពុជា មានប៉ុន្មានប្រភេទ?
២ ប្រភេទ
តើផ្លូវថ្នល់នៅប្រទេសកម្ពុជា ចែកចេញជាប៉ុន្មានប្រភេទ?
៤ ប្រភេទ
តើផ្លូវដែកនៅប្រទេសកម្ពុជា មានប៉ុន្មានខ្សែ?
២ ខ្សែ
តើប្រទេសកម្ពុជា មានកំពង់ផែអន្តរជាតិចំនួនប៉ុន្មាន?
មាន ២
តើ "កោះត្រល់" ត្រូវបានដាក់បញ្ចូលក្នុងដែនដីរដ្ឋបាលកូសាំងស៊ីន នៅថ្ងៃ ខែ ឆ្នាំណា?
៣១ មករា ១៩៣៩
តើព្រះបាទអង្គឌួង បានផ្ញើព្រះរាជសារថ្វាយអធិរាជណាប៉ូលេអុងទី៣ (Napoleon III) នៃប្រទេសបារាំងចំនួនប៉ុន្មានលើក?
២ លើក
តើ "សន្ធិសញ្ញាបារាំង-ខ្មែរ" ត្រូវបានចុះហត្ថលេខានៅថ្ងៃ ខែ ឆ្នាំណា?
១១ សីហា ១៨៦៣
តើអង្គការគ្រប់គ្រងរដ្ឋសំខាន់ៗនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាមានប៉ុន្មាន?
មាន ៤
តើប្រាសាទភ្នំ(សង់នៅលើភ្នំធម្មជាតិ ឬសង់លើខឿនច្រើនជាន់) សម្រាប់ឧទ្ទិសដល់លទ្ធិអ្វី?
លទ្ធិទេវរាជ
តើបារាំងបានកាន់កាប់ទឹកដីកម្ពុជាក្រោមនៅឆ្នាំណា?
ឆ្នាំ ១៨៦៧
តើគេចែក "បញ្ញា" ជាប៉ុន្មានប្រភេទ?
២ ប្រភេទ
តើខ្មែរក្រហម បែងចែកសត្រូវជាប៉ុន្មានប្រភេទ?
២ ប្រភេទ
តើនគរបាលជាតិកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំណា?
ឆ្នាំ ១៩៤៥
តើ "រឿងគូលីកំណែន" ចែកចេញជាប៉ុន្មានវគ្គ?
១២ វគ្គ
តើប្រទេសជប៉ុន បានចូលមកគ្រប់គ្រងតំបន់ឥណ្ឌូចិនចាប់ពីឆ្នាំណា ដល់ឆ្នាំណា?
១៩៤០ ដល់ ១៩៤៥
តើប្រទេសជប៉ុន បានចាប់ផ្ដើមចូលមកត្រួតត្រាប្រទេសកម្ពុជានៅឆ្នាំណា?
ឆ្នាំ ១៩៤១
តើប្រទេសណាដែលទទួលរងវិនាសកម្មខ្លាំងជាងគេក្នុងសង្គ្រាមលោកលើកទី២?
សហភាពសូវៀត
បើគិតមកត្រឹមឆ្នាំ ២០២៦ នេះ តើជាខួបលើកទីប៉ុន្មាននៃការបាត់បង់ទឹកដីកម្ពុជាក្រោម?
៧៧ ឆ្នាំ
តើព្រះបាទនរោត្តម បានលើករាជធានីពីឧដុង្គមកតាំងនៅភ្នំពេញវិញនៅឆ្នាំណា?
ឆ្នាំ ១៨៦៧
យោងទៅតាមស្ថិតិរបស់នាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ ខែមីនា ឆ្នាំ១៩៩៥ តើជនជាតិភាគតិចនៅប្រទេសកម្ពុជាយើងមានប៉ុន្មានក្រុម ?
២១ ក្រុម
តើមេដឹកនាំបក្សកម្ពុជាប្រជាធិបតេយ្យហៅខ្លួនឯងយ៉ាងដូចម្ដេច?
អង្គការបដិវត្តន៍ ឬអង្គការ
តើនៅឆ្នាំ ១៩៧៦ ក្រុមខ្មែរក្រហម(កម្ពុជាប្រជាធិបតេយ្យ)បានបង្កើតតំបន់ស្វយ័តចំនួនប៉ុន្មាន ?
២ តំបន់
តើខ្មែរក្រហមបានបន្តនិរន្តរភាពរបស់ខ្លួនរហូតដល់ឆ្នាំណា?
ឆ្នាំ ១៩៩៩
តើសង្គ្រាមឥណ្ឌូចិនលើកទី១ ចាប់ពីឆ្នាំណា ដល់ ឆ្នាំណា?
១៩៤៦ ដល់ ១៩៥៤
តើសង្គ្រាមឥណ្ឌូចិនលើកទី២ ចាប់ពីឆ្នាំណា ដល់ ឆ្នាំណា?
១៩៥៥ ដល់ ១៩៧៥
សហភាពឥណ្ឌូចិន" មានប្រទេសចំនួនប៉ុន្មាន?
៣ ប្រទេស
តើប្រទេសឡាវទទួលបានឯករាជ្យពេញលេញពីបារាំងនៅឆ្នាំណា?
ឆ្នាំ ១៩៥៣
តើ សង្គ្រាមកូរ៉េ បានផ្ទុះឡើងនៅឆ្នាំណា?
ឆ្នាំ ១៩៥០
តើ "ប្រាសាទភ្នំឈ្ងោក" ស្ថិតនៅក្នុងខេត្តណា?
ខេត្តកំពត
តើប្រទេសណាដែលបានបញ្ជូនមនុស្សទៅកាន់ទីអវកាសមុនគេបង្អស់?
សហភាពសូវៀត
តើព្រឹត្តិការណ៍អ្វីជាចំណុចចាប់ផ្តើមនៃរបបកម្ពុជាប្រជាធិបតេយ្យ?
ការចូលវាយកាន់កាប់ទីក្រុងភ្នំពេញរបស់កងទ័ពខ្មែរក្រហម
តើទិវាលោកឪពុក (Father's Day) ត្រូវបានប្រារព្ធឡើងជាលើកដំបូងបំផុតនៅឆ្នាំណា?
ឆ្នាំ ១៩១០
តើប្រទេសណាដែលបានពង្រីកទឹកដីអាណានិគមបានធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក?
ចក្រភពអង់គ្លេស
តើប្រទេសកម្ពុជាបានធ្វើជាប្រធានអាស៊ានលើកដំបូងនៅឆ្នាំណា?
ឆ្នាំ ២០០២
ក្នុងសង្រ្គាមលោកលើកទី១ តើគេចែកចម្បាំងជាប៉ុន្មានដំណាក់កាលសំខាន់ៗ?
៣ ដំណាក់កាល
តើសន្ធិសញ្ញាទីក្រុងវែសៃ(Versailles) ត្រូវបានចុះហត្ថលេខាដោយអាល្លឺម៉ង់នៅឆ្នាំណា?
ឆ្នាំ ១៩១៩
តើអ្នកភូមិក្រាំងលាវបានព្រួតគ្នាវាយសម្លាប់មន្ត្រីអាណានិគមបារាំង ឈ្មោះ បាដេស (Badez) និងអង្គរក្ស នៅថ្ងៃ ខែ ឆ្នាំណា?
១៨ មេសា ១៩២៥
តើព្រះមហាក្សត្រខ្មែរអង្គណាដែលបានឡាយព្រះហត្ថលេខាលើសន្ធិសញ្ញាដែលដាក់កម្ពុជាក្រោមអាណាព្យាបាលបារាំងនៅឆ្នាំ ១៨៦៣?
ព្រះបាទនរោត្តម
តើទឹកដីឥណ្ឌូចិនបារាំង (French Indochina) ដែលមានឈ្មោះផ្លូវការថា សហភាពឥណ្ឌូចិន (Union indochinoise) ត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំណា?
ឆ្នាំ ១៨៨៧
តាមរយៈសន្ធិសញ្ញាឆ្នាំ ១៩០៧ តើបារាំងបានទាមទារខេត្តណាខ្លះពីសៀមមកឱ្យខ្មែរវិញ?
បាត់ដំបង សៀមរាប និងសិរីសោភ័ណ
តើតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅថ្ងៃ ខែ ឆ្នាំណា?
០៨ កក្កដា ២០១៧
តើព្រះមហាក្សត្រខ្មែរអង្គណាដែលត្រូវបានបារាំងជ្រើសរើសឱ្យឡើងគ្រងរាជ្យនៅឆ្នាំ ១៩៤១ ព្រោះគិតថាងាយស្រួលបង្គាប់បញ្ជា ប៉ុន្តែបែរជាអ្នកដឹកនាំទាមទារឯករាជ្យទៅវិញ?
ព្រះបាទនរោត្តម សីហនុ
តើ "ព្រះរាជាណាចក្រកម្ពុជាទី១" ស្ថិតនៅចន្លោះឆ្នាំណា ដល់ ឆ្នាំណា?
ឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០
តើជំនួបដំបូងជាប្រវត្តិសាស្ត្ររវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានប្រព្រឹត្តទៅនៅថ្ងៃ ខែ ឆ្នាំណា?
០២ ធ្នូ ១៩៨៧
តើជំនួបដំបូងជាប្រវត្តិសាស្ត្ររវាងសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានប្រព្រឹត្តទៅនៅប្រទេសណា?
ប្រទេសបារាំង
តើស្ពានជ្រោយចង្វារ ត្រូវបានពួកខ្មែរក្រហមកម្ទេចនៅឆ្នាំណា?
ឆ្នាំ ១៩៧២
តើ "សមាជជាតិ" ត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅឆ្នាំណា?
ឆ្នាំ ១៩៥៧
តើពួកខ្មែរក្រហមបានបញ្ជូនទ័ពទៅកាន់ព្រំដែន និងចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងវៀតណាមនៅឆ្នាំណា?
ឆ្នាំ ១៩៧៥
តើកងទ័ពវៀតណាមបានប្រើកាំភ្លើងទំនើប និងយន្តហោះវាយបកកងទ័ពខ្មែរក្រហមវិញនៅឆ្នាំណា?
ឆ្នាំ ១៩៧៨
ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ តើប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការដូចម្ដេច?
សាធារណរដ្ឋខ្មែរ
តើវិបត្តិមីស៊ីលនៅគុយបា (Cuban Missile Crisis) ដែលជាកំពូលនៃសង្រ្គាមត្រជាក់បានកើតឡើងនៅឆ្នាំណា?
ឆ្នាំ ១៩៦២
ក្រោយពីបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ តើព្រះពុទ្ធទ្រង់បំពេញនូវពុទ្ធកិច្ចប៉ុន្មានយ៉ាង?
៥ យ៉ាង
តើរដ្ឋាភិបាលចម្រុះត្រីភាគី(រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ) ត្រូវបានបង្កើតឡើងនៅឆ្នាំណា?
ឆ្នាំ ១៩៨២
តើរណសិរ្សឯកភាពឥស្សរៈ (ខ្មែរឥស្សរៈ) ត្រូវបានបង្កើតឡើងនៅឆ្នាំណា?
ឆ្នាំ ១៩៥០
តើព្រះបាទបរមរាជាចៅពញាយ៉ាត សោយរាជ្យនៅក្រុងអង្គរបានប៉ុន្មានឆ្នាំ?
១០ ឆ្នាំ
តើឥន្ធនៈផូស៊ីលមានប៉ុន្មានប្រភេទ?
៣ ប្រភេទ
តើទេសចរណ៍នៅកម្ពុជាចែកចេញជាប៉ុន្មានប្រភេទ?
៥ ប្រភេទ
តើសមាហរណកម្មអាស៊ាន ប្រព្រឹត្តទៅនៅថ្ងៃ ខែ ឆ្នាំណា?
៣១ ធ្នូ ២០១៥
តើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ធ្វើឡើងប៉ុន្មានឆ្នាំម្ដង?
៦ ឆ្នាំម្ដង
តើព្រះបាទបរមរាជាចៅពញាយ៉ាត បានផ្លាស់រាជធានីពីអង្គរ មកតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរ នៅឆ្នាំណា?
ឆ្នាំ ១៤៣១
តើភពណាដែលមានភពរណប (ព្រះចន្ទ) ច្រើនជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ?
ភពសៅរ៍ (Saturn)
រស់នៅរួម ធ្វើការរួម ហូបចុករួមគ្នា (មិនមានកម្មសិទ្ធិឯកជន)
តើពាក្យ "សហករណ៍" ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមានន័យដូចម្ដេច?
តើអក្សរសិល្ប៍មានប៉ុន្មានប្រភេទ?
៣ ប្រភេទ