Earth
មេរៀនទី៣
សមុទនិងមហាសមុទ
១. ការកកើតមហាសមុទ
ប្រហែលជា 4500 លានឆ្នាំមុនផែនដីមានសណ្ឋានដីខុសពីបច្ចុប្បន្នគឺមិនមានមហាសមុទ្រនិងសមុទ្រទេ។
ភ្នំភ្លើងបានព្រួសកំណត់កំអាត់ និងឧស្ម័នពាសពេញភពទាំងមូល។
នៅពេលបរិយាកាសបានវិវត្តផែនដីក៏បានចុះត្រជាក់ល្មមដែលធ្វើឲ្យចំហាយទឹកក្លាយជាកំណកហើយធ្លាក់មកទម្រង់ជាភ្លៀង។
ទឹកភ្លៀងចាប់ផ្តើមទៅចាក់បញ្ចូលតំបន់ទាបនិងតំបន់ក្រហោននៅលើផ្ទៃផែនដីបង្កើតបានជាមហាសមុទ្រដំបូង។
២. ការបងចកមហាសមុទនៅលើពិភពលោក
គេបែងចែកមហាសមុទ្រទៅជាបួនធំៗនិងសមុទ្រតូចផ្សេងទៀត:
- មហាសមុទ្រអាកទិច: ជាមហាសមុទ្រតូចជាងគេហើយរាក់ជាងគេបំផុត។ វាគ្របដណ្តប់ដោយទឹកកកហើយស្ថិតនៅអឌិតខាងជើងព័ទ្ធជុំវិញដោយទ្វីបអឺរ៉ាស៊ីនិងអាមេរិកខាងជើង។
- មហាសមុទ្រឥណ្ឌា: មានព្រំដែនខាងជើងជាប់ជាមួយទ្វីបអាស៊ី។ ខាងលិចជាប់ជាមួយទ្វីបអាហ្វ្រិក ខាងកើតជាប់ជាមួយឧបទ្វីបឥណ្ឌូចិន និងខាងត្បូងជាប់ជាមួយទ្វីបអង់តាក់ទិចនិងអូស្ត្រាលី។
- មហាសមុទ្រអាត្លង់ទិច: មានរាងទ្រវែង វាមានព្រំដែនខាងចំហាយជាប់ទ្វីបអាមេរិកខាងលិច និងជាប់ជាមួយទ្វីបអឺរ៉ាស៊ីនិងអាហ្វ្រិក។
- មហាសមុទ្រប៉ាស៊ីភិច: គឺធំជាងគេបច្ចុប្បន្ន។ វាជា មហាសមុទ្រដែលលាតសន្ធឹងពីមហាសមុទ្រអាកទិចនៅផ្នែកខាងជើង ហើយឆ្ពោះទៅទ្វីបអង់តាក់ទិចនៅផ្នែកខាងត្បូង។
៣. លក្ខណៈរបស់ទឹកមហាសមុទ
ទឹកមហាសមុទ្រប្រៃព្រោះអំបិលត្រូវបានបន្ថែមចូលក្នុងមហាសមុទ្រអស់រយៈពេលរាប់លានឆ្នាំចាប់តាំងពីកំណកំណើតមហាសមុទ្រ។
សារធាតុរ៉ែដែលរលាយមានច្រើនបំផុតនៅក្នុងមហាសមុទ្រមាន៖
- ក្លរ 55%
- សូដ្យូម 30.6%
- ម៉ញេស្យtium 7.7%
- ស្ពាន់ធ័រ 3.7%
- កាល់ស្យូម 1.2%
- ប៉ូតាស្យូម 1.1%
- និងផ្សេងៗ 0.7%ប្រសិនបើអ្នកដាំរំងាស់ទឹកសមុទ្រចំនួន 1kg អ្នកនឹងទទួលបានអំបិលប្រហែល 35g។
កត្តាដែលមានឥទ្ធិពលទៅលើភាពប្រៃ៖
- ទឹកនៅតាមឆ្នេរក្នុងតំបន់ដែលមានអាកាសធាតុក្ដៅហើយស្ងួតមានកម្រិតជាតិប្រៃខ្ពស់ជាងទឹកដែលនៅតាមតំបន់ឆ្នេរដែលមានអាកាសធាតុត្រជាក់និងមានសំណើមច្រើន។
- ជាទូទៅរំហួតបាននាំយកទឹកហើយបន្សល់ទុកអំបិលនិងសារធាតុរឹងដែលរលាយនៅក្នុងទឹក។សីតុណ្ហភាពផ្ទៃលើមហាសមុទ្រ៖
- សីតុណ្ហភាពទឹកខាងលើចាប់ពី 1 អង្សារ នៅក្បែរប៉ូល និង 24º នៅក្បែរអេក្វាទ័រ។
- ដំណែលសីតុណ្ហភាពទឹកមហាសមុទ្រថយចុះនៅពេលដែលជម្រៅទឹកកើនឡើង។
៤. ជីវិតក្នុងមហាសមុទ
ជីវិតនៅមហាសមុទ្រចែកចេញជាបីក្រុមសំខាន់ៗ៖ ប្លង់តុង ណេកតុង និងបង់តូស
- ប្លង់តុង: ជាសារពាង្គកាយអណ្តែតនៅលើទឹកឬក្បែរផ្ទៃលើមហាសមុទ្រ។ ចែកប្លង់តុងទៅជាពីរគឺប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ។
- ណកតុង: ជាសារពាង្គកាយហែលដោយសេរីនៅក្នុងមហាសមុទ្រ មានដូចជាត្រីបាឡែន ត្រីដូហ្វីន និងតោសមុទ្រ។
- បង់តូស: ជាសារពាង្គកាយដែលរស់នៅលើឬនៅក្នុងបាតមហាសមុទ្រវារស់នៅក្នុងភក់ ខ្សាច់ និងថ្ម មានដូចជា ក្តាម ផ្កាយសមុទ្រ ឈ្លើង ផ្កាថ្ម អេប៉ុង សារ៉ាយសមុទ្រ និងលៀសសមុទ្រ។
៥. តំបន់មហាសមុទ
គេបែងចែកតំបន់មហាសមុទ្រដោយយោងទៅលើជម្រៅទឹកមហាសមុទ្រ៖
- មជ្ឈដ្ឋានបងទិច: ជាមជ្ឈដ្ឋានបាតក្រោមនៃមហាសមុទ្រនិងសារពាង្គកាយដែលរស់នៅក្នុងឬនៅនឹងបាតមហាសមុទ្រ។
- មជ្ឈដ្ឋានប៉េឡាស៊ិក: ជាមាឌទាំងមូលរបស់ទឹកក្នុងមហាសមុទ្ររួមទាំងសារពាង្គកាយសមុទ្រដែលរស់នៅពីលើបាតមហាសមុទ។
៦. ធនធានមហាសមុទ
មហាសមុទ្រផ្ដល់នូវធនធានមិនចេះរីងស្ងួតដូចជាអាហារ វត្ថុធាតុដើម ថាមពល និងទឹក។
ធនធានមានជីវិត: មានសត្វនិងរុក្ខជាតិរួមមានបង្គា ខ្យង ក្តាម និងប្រភេទសារ៉ាយសមុទ្រជាច្រើនទៀត។
ធនធានគ្មានជីវិត: រួមមាន ថាមពល ទឹក រ៉ែ ប្រេង ឧស្ម័នធម្មជាតិ។
សំណួរ - ចម្លើយ
ចូរអធិប្បាយពីដំណើរការកកើតមហាសមុទ្រដំបូង។
- ចំ៖ មហាសមុទ្រដំបូងកកើតឡើងពីការវិវត្តនៃបរិយាកាសដែលបានចុះត្រជាក់សមល្មមដែលអាចឲ្យចំហាយទឹកក្លាយជាកំណកហើយធ្លាក់មកជាភ្លៀងហើយទៅចាក់បំពេញតំបន់មានកំហូងនិងទំនាបនៃភពផែនដី។ចូររៀបរាប់ឈ្មោះមហាសមុទ្រទាំងបួនព្រមទាំងទ្វីបដែលនៅជាប់។
- ចំ៖ មហាសមុទ្រនៅលើពិភពលោកទាំងបួនមាន៖
- មហាសមុទ្រប៉ាស៊ីភិច
- មហាសមុទ្រអាកទិច
- មហាសមុទ្រអាត្លង់ទិច
- មហាសមុទ្រឥណ្ឌាចូររៀបរាប់ពីក្រុមជីវិតទាំងបីនៅក្នុងមហាសមុទ្រ ព្រមទាំងផ្តល់ឧទាហរណ៍។
- ចំ៖ ក្រុមជីវិតទាំងបីនៅក្នុងមហាសមុទ្ររួមមាន៖
- ប្លង់តុង
- ណកតុង
- បង់តូសហេតុអ្វីបានជាទឹកសមុទ្រនៅតំបន់ឆ្នេរដែលក្តៅមានកម្រិតភាពប្រៃខ្ពស់ជាងទឹកសមុទ្រនៅតំបន់ឆ្នេរត្រជាក់ហើយសើម?
- ចំ៖ ព្រោះរំហួតបាននាំយកទឹកហើយបន្សល់ទុកអំបិលនិងសារធាតុរឹងដែលរលាយនៅក្នុងទឹក។ចូររាប់ប្រភេទធនធានធម្មជាតិពីមហាសមុទ្រយ៉ាងតិចឱ្យបានបួន។
- ចំ៖ ធនធានធម្មជាតិដែលបានមកពីសមុទ្រមាន៖ ប្រេងកាត ឧស្ម័នធម្មជាតិ ម៉ង់កាណែស ទង់ដែង នីកែល។
មេរៀនទី៤
១. ការបំពុលទឹកសាប
ការបំពុលទឹកគឺជាការបន្ថែមនូវសារធាតុទាំងឡាយណាដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ទឹកឬសារពាង្គកាយដែលរស់នៅពឹងផ្អែកទៅលើទឹក។
ទឹកសាបមាននៅលើផ្ទៃលើដីនិងក្នុងដីកំពុងរងការបំពុលដូចជា៖
+ ការបំពុលទឹកលើផ្ទៃដី:
- ប្រភពបំពុលចំណុច: ជាប្រភពដែលការបំពុលចេញពីចំណុចពិសេសឬទីតាំងច្បាស់លាស់។
- ប្រភពបំពុលរាយប៉ាយ: ជាប្រភពដែលបង្កឱ្យមានការបំពុលដោយសារធាតុបំពុលពីដីដែលហូរធ្លាក់ចូលទៅក្នុងទឹក។
+ ការបំពុលទឹកក្នុងដី: ដោយសារតែទឹកក្នុងដីត្រូវបានជ្រាបចេញពីទឹកដែលនៅលើផ្ទៃលើផែនដី។
២. មូលហេតុនៃកង្វក់ទឹកសាប
សារធាតុបំពុលដែលនាំអោយមានការបំពុលទឹករួមមាន បណ្ដុំនៃសារធាតុគីមី។
៣. បភពនសារធាតុបំពុល
ទឹកភ្លៀងទឹកលូសំអុយ និងទឹកផឹកលាយជាមួយគ្នាហើយបានបង្កបញ្ហាដល់សុខភាព។
៤. ការបំពូលមហាសមុទ
មនុស្សបានប្រើប្រាស់មហាសមុទ្រជាកន្លែងបោះចោលកាកសំណល់អស់រយៈពេលរាប់រយឆ្នាំ។
ប្រភពនៃការបំពុលមហាសមុទ្រមាន៖
- ការបំពុលដែលកើតឡើងដោយធម្មជាតិ
- ការបំពុលដែលពាក់ព័ន្ធទៅនឹងសកម្មភាពមនុស្ស
៥. ការជួយសង្រ្គោះធនធានមហាសមុទ
ដើម្បីគ្រប់គ្រងនិងការពារមហាសមុទ្រ។
សំណួរ - ចម្លើយ
តើប្រភពនៃការបំពុលទឹកមានប៉ុន្មាន។
ចូររៀបរាប់ពីរការបំពុលទឹកក្នុងទឹក។
ចូររៀបរាប់ពីការបំពុលមហាសមុទ្រដែលកើតឡើងដោយសកម្មភាពមនុស្ស។
នៅសិសិររដូវក្នុងប្រទេសខ្លះបាចអំបិលលើផ្លូវដើម្បីឱ្យទឹកកករលាយ។
តើអ្នកអាចធ្វើដូចម្តេចខ្លះ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក?